26 C
Phnom Penh

ចិនផ្តល់ប្រាក់កម្ចីជាង២រយលានដុល្លារដល់កម្ពុជាដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចិនផ្តល់ប្រាក់កម្ចីជាង២រយលានដុល្លារដល់កម្ពុជាដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធ រដ្ឋាភិបាលក្រុងប៉េកាំងបានផ្តល់ប្រាក់កម្ចីចំនួន២៥៩លានដុល្លារដើម្បីស្ថាបនាផ្លូវថ្មីមួយខ្សែក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ខែកក្កដា ពេលដែលតំណាងធនាគារចិនបានចុះហត្ថលេខាយល់ជាមួយក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់កម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ប្រទេសចិនកន្លងបានផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជាដើម្បីអភិវិឌ្ឍសំរាប់គោលដៅផ្លូវក្រវាត់មួយខ្សែ។

កាលពីថ្ងៃទី១៩ខែកក្កដាកន្លងមកនេះ នាយករដ្ឋមន្រ្តីចិន លោកLi Keqiangបានផ្ញើលិខិតមួយអោយលោក ហ៊ុន សែនថា ប្រទេសចិន នឹងបន្តគាំទ្រយ៉ាងពេញទំហឹងដល់ប្រទេសកម្ពុជា។

ជាងនេះទៅទៀត រដ្ឋាភិបាលចិនក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ផងដែរ ដល់ការរំលាយគណបក្សប្រឆាំង និងបានចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា និងការឃុំខ្លួនអ្នកទោសនយោបាយថែមទៀត។

ក្រុមអ្នកឃ្លាំមើលនិយាយថា ជំនួយរបស់ចិនកំពុងមានឥទ្ធិពលខ្លាំងដល់រដ្ឋាភិបាលកម្ពុជាសំរាប់ដំណើរការប្រជាធិបតេយ្យ ស្របពេលដែលកម្ពុជា កំពុងរៀបចំការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស