35 C
Phnom Penh

គ.ជ.ប.អនុញ្ញាតឲ្យក្រុមអ្នកអង្កេតការណ៍ដែលខ្លួនទទួលស្គាល់អាច វាយតំលៃអំពីការបោះឆ្នោតនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ.ជ.ប.អនុញ្ញាតឲ្យក្រុមអ្នកអង្កេតការណ៍ដែលខ្លួនទទួលស្គាល់អាច វាយតំលៃអំពីការបោះឆ្នោតនៅកម្ពុជា ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកស៊ិក ប៊ុនហុក កាលពីថ្ងៃសុក្រម្សិលមិញបានណែនាំដល់អង្គការ និងសមាគម ដែលបានចុះឈ្មោះជាអ្នកសង្កេតការណ៍បោះឆ្នោត ហើយដែលត្រូវបានទទួលស្គាល់ដោយគ.ជ.ប. មានសិទ្ធិបំពេញការងារសង្កេតការណ៍ និងចេញសេចក្ដីថ្លែងការណ៍ វាយតម្លៃការបោះឆ្នោតទៅតាមនីតិវិធីរបស់គ.ជ.ប.។

លោកបន្តថា ពេលក្រុមអ្នកសង្កេតការណ៍ទាំងនោះចុះបំពេញការងារត្រូវពាក់ប័ណ្ណសម្គាល់ ដែលគ.ជ.ប. បានផ្ដល់អោយ។

លោកបញ្ជាក់ថា ចំពោះអង្គការសមាគម ដែលមិនបានចុះឈ្មោះជាអ្នកសង្កេតការណ៍បោះឆ្នោតនៅគ.ជ.ប.គឺមិនអាចធ្វើសកម្មភាពការងារ និងចេញសេចក្ដីថ្លែងការណ៍នានា ហើយវាយតម្លៃលើការបោះឆ្នោតបានឡើយ។

ក្រសួងមហាផ្ទៃកន្លងមក បានបិទបន្ទប់ស្ថានការណ៍ដែលជាបណ្ដុំអង្គការសង្គមស៊ីវិលជាង៤០ ដែលជាអ្នកឃាំ្លមើល និងវាយតំលៃអំពីការបោះឆ្នោត បន្ទាប់ពីលោក ហ៊ុន សែន បញ្ជាមានការស៊ើបអង្កេត ហើយចោទប្រកាន់ថា ពួកគេគាំទ្រឲ្យមានការធ្វើបដិវត្តពណ៌។

ក្រុមតំណាងរាស្រ្តសហរដ្ឋអាមេរិកបានប្រកាសមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជារួចទៅហើយ ដោយពួកគេចាត់ទុកការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះជាការបោះឆ្នោតមិនស្របច្បាប់ និងជាការបោះឆ្នោតបែបអាមាស់ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស