29 C
Phnom Penh

មន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិជំរុញឲ្យរបបលោកហ៊ុន សែន បញ្ឈប់ការបំភិតបំភ័យអ្នកបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិជំរុញឲ្យរបបលោកហ៊ុន សែន បញ្ឈប់ការបំភិតបំភ័យអ្នកបោះឆ្នោត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានជំរុញឲ្យរបបលោក ហ៊ុន សែនគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការសម្រេចទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត។

អ្នកស្រីបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីម្សិលមិញដោយបានថ្កោលទោសចំពោះការបំភិតបំភ័យទាំងឡាយណាទៅលើម្ចាស់ឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។

អ្នកស្រីRhona Smith) អះអាងថាអាជ្ញាធរមូលដ្ឋានបានគំរាមដកហូតសេវាសាធារណៈពីអ្នកដែលមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច ហើយដែលទង្វើនេះបង្កើតឲ្យមានបរិយាកាសភ័យខ្លាច និងការភាន់ច្រឡំដល់ម្ចាស់ឆ្នោត។

អ្នកស្រី Rhona Smith ធ្លាប់ចាត់ទុកការបោះឆ្នោតមួយដែលធ្វើឡើងដោយគ្មានវត្តមានរបស់គណបក្សប្រឆាំងចូលរួមគឺជាការបោះឆ្នោតដែលគ្មានន័យ មិនសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ ហើយទាមទារឲ្យរបបក្រុងភ្នំពេញ ដោះលែងលោក កឹម សុខា ប្រធានគណសង្គ្រោះជាតិ និងអ្នកទោសនយោបាយដទៃទៀតជាបន្ទាន់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស