27.5 C
Phnom Penh

ស៊ីម៉ាក់បញ្ចូលមន្រ្តីរបស់ខ្លួនទៅក្នុងក្របខណ្ឌយោធា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស៊ីម៉ាក់បញ្ចូលមន្រ្តីរបស់ខ្លួនទៅក្នុងក្របខណ្ឌយោធា មជ្ឈមណ្ឌលកំចាត់មីនកម្ពុជាឬហៅថា ស៊ីម៉ាក់(CMAC)បានបញ្ជូលមន្រី្តចូលនិវត្តន៍ មន្ត្រីពិការ និងបុគ្គលិករបស់ខ្លួនចំនួន២៥០នាក់ទៅក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ។

រហូតមកដល់ពេលនេះស៊ីម៉ាក់បានបញ្ជូលមន្រ្តីដោះមីនប្រមាណជិត១ ៨០០នាក់ហើយ។

ស៊ីម៉ាក់ក៏បានប្រកាសផងដែរនូវគំរោងបោសសំអាតមីន១០ឆ្នាំរបស់ខ្លួន ពីឆ្នាំ២០១៦ ដល់២០២៥ដែលត្រូវការប្រើប្រាស់ថវិកាប្រមាណ១រយលានដុល្លារសហរដ្ឋអាមេរិកថែមទៀតដើម្បីបោសសំអាតគ្រាប់មីនអោយពីផ្ទៃដីកម្ពុជា ក្នុងរយៈពេល៥ឆ្នាំ។

សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃចន្ទ ទី២៣ ខែកក្កដា ម្សិលមិញ បានដកស្រង់សម្តី លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ចុះផ្សាយថា មជ្ឍមណ្ឌលស៊ីម៉ាក់បានត្រៀមផែនការរយៈពេល១០ឆ្នាំរបស់ខ្លួនដើម្បីបោសសំអាតមីនលើផ្ទៃដីប្រមាណ៥ម៉ឺនហិកតា។

លោកបន្តថា រហូតមកទល់ពេលនេះ មានផ្ទៃដីដែលសង្ស័យថា មានគ្រាប់មីនប្រមាណជាង ១២០០០០ម៉ឺនហិកតាទៀត ទាមទារអោយមានឧបករណ៍បចេ្ចកទេសនិងថវិកាប្រមាណជាង១រយលានដុល្លារ សហរដ្ឋអាមេរិក ក្នុងរយៈពេលប្រាំឆ្នាំដំបូង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស