34 C
Phnom Penh

ក្រសួងការបរទេសកម្ពុជាប្រតិកម្មទៅនឹងការរិះគន់របស់បេសកជន អ.ស.ប.អំពីការបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការបរទេសកម្ពុជាប្រតិកម្មទៅនឹងការរិះគន់របស់បេសកជន អ.ស.ប.អំពីការបោះឆ្នោត ក្រសួងការបរទេសកម្ពុជាបានសម្តែងក្តីសោកស្តាយជាខ្លាំង ចំពោះការរិះគន់របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតនៅកម្ពុជា។

សេចក្តីថ្លែងការណ៍ក្រសួងការបរទេសកម្ពុជាដែលបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី២៣ ខែកក្កដា ធ្វើឡើងបន្ទាប់ពីអ្នកស្រី រ៉ូណា ស្មីត បានសម្តែងក្តីបារម្ភអំពីការរំលោភភាពស្របច្បាប់នៃការសម្រេចរបស់ពលរដ្ឋ មិនទៅបោះឆ្នោតនិងការគំរាមកំហែងដកហូតមិនផ្តល់សេវាសាធារណៈចំពោះអ្នកទាំងឡាយណាដែលមិនទៅបោះឆ្នោតឲ្យគណបក្សកាន់អំណាច។

រដ្ឋាភិបាលកម្ពុជាបានចោទប្រកាន់សេចក្តីថ្លែងការណ៍របស់អ្នកស្រី រ៉ូណា ស្មីត ថា ធ្វើឡើងដោយលម្អៀងក្នុងបរិបទនៃការបោះឆ្នោតនៅកម្ពុជា។

ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ការអំពាវរបស់អ្នកស្រី រ៉ូណា ស្មីត អាចជាការគាំទ្រដល់យុទ្ធនាការរបស់លោក សម រង្ស៊ី និងសមាជិកគណបក្សសង្គ្រោះជាតិដទៃទៀត ដើម្បីធ្វើវិទ្ធង្សនាមិនចង់ឲ្យមានការប្រកួតប្រជែងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅកម្ពុជានោះឡើយ។

ប៉ុន្តែក្រុមអ្នកច្បាប់អះអាងថា ការបញ្ចេញមតិអំពីការមិនចង់ទៅបោះឆ្នោត និងការអំពាវនាវឲ្យនរណាម្នាក់មិនទៅបោះឆ្នោត មិនមែនជាបទល្មើសដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស