វីដេអូ

សង្គមស៊ីវិលអន្តរជាតិរិះគន់ថាជាការបោះឆ្នោតនៅកម្ពុជាជាការបោះឆ្នោតបែបក្លែងក្លាយ និងអាមាស់

By ឌឹ ខេមបូឌា ដេលី

July 25, 2018

សង្គមស៊ីវិលអន្តរជាតិរិះគន់ថាជាការបោះឆ្នោតនៅកម្ពុជាជាការបោះឆ្នោតបែបក្លែងក្លាយ និងអាមាស់ ក្រុមសង្គមស៊ីវិលអន្តរជាតិចំនួនបួន បានទុកចាត់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាថា កំពុងឡើងដោយមិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធម៌នោះឡើយ។

ការលើកឡើងរបស់ក្រុមសង្គមស៊ីវិលទាំងនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងបាងកក ប្រទេសថៃ កាលពីម្សិលមិញដែលរៀបចំដោយ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR)។

នាយករងរបស់អង្គការឃាំ្លមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watchទទួលបន្ទុកតំបន់អាស៊ី លោកPhil Robertsonបានហៅដំណើរការបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ ថា ជាពិធីបុណ្យបញ្ចុះសពនៃលទ្ធិប្រជាធិបតេយ្យ ដែលមានអាយុ ២៥ឆ្នាំ។

ចំណែកនាយកកម្មវិធីនៃវិទ្យាស្ថានប្រជាធិបតេយ្យ (NDI) លោកJohn S. Cavanaugh លើកឡើងថា ការស្ទង់មតិដែលអង្គការរបស់លោកបានធ្វើកាលនៅមុនការបោះឆ្នោតកាលពីឆ្នាំ២០១៣ បានរកឃើញថា ប្រជាប្រិយភាពរបស់លោក សម រង្ស៊ី និងលោក កឹម សុខាបានកើនឡើងខ្លាំងដែលជាបញ្ហាប្រឈមសម្រាប់លោក ហ៊ុន សែន។

ក្រុមអង្គការអន្តរជាតិទាំងនេះអះអាងថា លោក ហ៊ុន សែន បានប្រែក្លាយកម្ពុជា ទៅជារដ្ឋឯកបក្ស ដែលគ្រប់គ្រងអំណាចផ្តាច់ការ តាមបែបយោធានិយម៕