27.5 C
Phnom Penh

មេធាវីរបស់លោក ហ៊ុន សែន ប្ដឹងទៅគ.ជ.ប. ឲ្យចាត់ការលោក ជួង ជួងីពីបទញុះញង់ពលរដ្ឋមិនឲ្យទៅបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវីរបស់លោក ហ៊ុន សែន ប្ដឹងទៅគ.ជ.ប. ឲ្យចាត់ការលោក ជួង ជួងីពីបទញុះញង់ពលរដ្ឋមិនឲ្យទៅបោះឆ្នោត គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា បានដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្នើឲ្យចាត់ការលោកមេធាវី ជួង ជូងី ពីបទញុះញង់ប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត។

លោក ជួង ជូងី កាលពីសប្តាហ៍កន្លងទៅនេះ បានបកស្រាយច្បាប់នៅលើគណនីហ្វេសប៊ុករបស់លោកអំពីសិទ្ធិរបស់ពលរដ្ឋ ដែលមិនទៅបោះឆ្នោត ឬប្រាប់អ្នកដទៃមិនអោយទៅបោះឆ្នោតដោយលោកនិយាយថាសិទ្ធិនេះមិនខុសច្បាប់នោះឡើយ។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោក គី តិច មេធាវីរបស់គណបក្សប្រជាជនកម្ពុជា ចុះផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដាថា លោក ជួង ជូងី កំពុងធ្វើសកម្មភាពផ្សព្វផ្សាយ តាមបណ្ដាញសង្គម Facebook របស់ខ្លួនដោយទុច្ចរិត រំលោភបំពានលើមាត្រា១៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ។

លោកបន្តថា សកម្មភាពរបស់លោក ជួង ជូងី ពិតជាមានចេតនា និងគោលបំណងច្បាស់លាស់ក្នុងការរារាំងពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត។

ក្រុមអ្នកឃ្លាំមើលសង្គមបានចាត់ទុកការដឹកនាំនៅកម្ពុជា ថា ជាការដឹកនាំបែបផ្តាច់ការ ដែលរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ និងតែងបកស្រាយច្បាប់បែបទូលាយ ដើម្បីទាញភ្ជាប់អ្នកដែលប្រឆាំងនឹងរបបមួយនេះ យកមកផ្តន្ទាទោសទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស