34.8 C
Phnom Penh

ក្រុមសិទ្ធិមនុស្សក្នុងស្រុកទាមទារឲ្យរបបក្រុងភ្នំពេញទប់ស្កាត់ កុំឲ្យក្រុមហ៊ុនរំលោភសិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសិទ្ធិមនុស្សក្នុងស្រុកទាមទារឲ្យរបបក្រុងភ្នំពេញទប់ស្កាត់ កុំឲ្យក្រុមហ៊ុនឯកជនទាំងឡាយរំលោភសិទ្ធិមនុស្ស មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា បានជំរុញឲ្យរដ្ឋាភិបាលក្រុងភ្នំពេញទប់ស្កាត់ និងរារាំងកុំឲ្យក្រុមហ៊ុនឯកជន និងសហគ្រាសទាំងឡាយរំលោភសិទ្ធិមនុស្សនៅកម្ពុជា។

ជាងនេះទៅទៀត អង្គការមួយនេះទាមទារឲ្យរបបលោក ហ៊ុន សែន ស៊ើបអង្កេតក្រុមហ៊ុនទាំងឡាយណាដែលបានរំលោភសិទ្ធិមនុស្ស ដើម្បីឲ្យប្រាកដ ថា រដ្ឋាភិបាលផ្តល់យុត្តិធម៌ពិតប្រាកដដល់ពលរដ្ឋ។

សលាកប័ត្រព័ត៌មានស្តីពីធុរកិច្ច និងសិទ្ធិមនុស្សសំរាប់ខែកក្កដារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សទាមទារឲ្យរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវក្នុងការធានាឲ្យបានថា រាល់ក្រុមហ៊ុនចម្រុះជាតិសាសន៍ និង ក្រុមហ៊ុន ដទៃទៀតដែល ប្រតិបត្តិការធុរកិច្ចនៅលើទឹកដីកម្ពុជានឹងមិនមានការរំលោភសិទ្ធិមនុស្សឡើយ។

ក្រុមនេះ រកឃើញថា មានសិទ្ធិមួយចំនួនត្រូវបានគំរាមកំហែងដោយសកម្មភាពរបស់ក្រុមហ៊ុនវិនិយោគទុន រួមមានសិទ្ធិជាម្ចាស់កម្មសិទ្ធិ សិទ្ធិទទួលបានលំនៅដ្ឋានសមរម្យ សិទ្ធិមិនទទួលរងការជ្រៀតជ្រែកក្នុងជីវិតឯកជន គ្រួសារ និងលំនៅដ្ឋាន និងសិទ្ធិជាច្រើនទៀត។

ក្រុមអ្នកឃ្លាំមើលនិយាយថា នៅមុនការបោះឆ្នោតជាតិ ខាងមុខនេះ រដ្ឋាភិបាលកម្ពុជាបានយល់ព្រមដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សជាច្រើន ជាពិសេសករណីរំលោភដីធ្លី ប៉ុន្តែការដោះស្រាយនោះនៅមានភាពខ្វះចន្លោះជាច្រើន ដែលទាមទារឲ្យរដ្ឋាភិបាល កម្ពុជាដោះស្រាយវិបត្តិដីធ្លីទាំងនោះជាលក្ខណៈប្រព័ន្ធ និងធ្វើឡើងដោយមានការជឿជាក់ពីមហាជនជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស