28.4 C
Phnom Penh

ពលរដ្ឋខ្មែរនៅក្រៅប្រទេសនឹងធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅថ្ងៃទី២៨ និងថ្ងៃទី២៨ ខែកក្កដា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរនៅក្រៅប្រទេសនឹងធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជាព្រមៗគ្នានៅថ្ងៃទី២៨ និងថ្ងៃទី២៨ ខែកក្កដា ពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិកកាណាដា បារាំង ស្វីស នឹងនាំគ្នាធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជាដែលពួកគេចាត់ទុកថា ជាការបោះឆ្នោតបែបក្លែងក្លាយនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកក្កដាខាងមុខ។

ពួកគេចាត់ទុកថាការបោះឆ្នោតនៅកម្ពុជានេះគឺជាការបោះឆ្នោតខុសច្បាប់។

ពួកគេក៏បានអំពាវនាវឲ្យពលរដ្ឋនាំគ្នាធ្វើពហិការកុំចេញទៅបោះឆ្នោត និងឈប់គាំទ្ររបបលោក ហ៊ុន សែន ថែមទៀត។

ចំណែកសហគមន៍ខ្មែរក្នុងប្រទេសអូស្រ្តាលីដែលរួមមានសមាគមន៍ខ្មែរ Victoria សហគមន៍ខ្មែរក្នុងទីក្រុង Adelaide និងវត្តខ្មែរចំនួនប្រាំ នឹងនាំគ្នាធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជា ដែលពួកគេអះអាងថា ជាការបោះឆ្នោតមិនត្រឹមត្រូវតាមលក្ខណៈប្រជាធិបតេយ្យសេរី ពហុបក្ស និងគ្មានយុត្តធម៌ ។

បាតុកម្មនេះនឹងធ្វើឡើងនៅថ្ងៃសៅរ៍ទី២៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១រសៀល ក្នុងទីក្រុងSpringvaleរដ្ឋVictoria)។

ចំណែកនៅសហរដ្ឋអាមេរិកឯណេះវិញ ពលរដ្ឋខ្មែរជាច្រើននឹងនាំគ្នា ធ្វើបាតុកម្មខាងមុខសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកដើម្បី ទាមទារឲ្យរដ្ឋាភិបាលនៃប្រទេសមហាអំណាចមួយនេះ ដាក់ទណ្ឌកម្មជាបន្ទាន់ដល់របបក្រុងភ្នំពេញដែលពួកគេចាត់ទុកថា ជារបបដឹកនាំបែបផ្តាច់ការនៅអាស៊ីអាគ្នេយ៍៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស