27.5 C
Phnom Penh

ស្ថានទូតអាមេរិកជំរុញឲ្យពលរដ្ឋអាមេរិកាំងប្រុងប្រយ័ត្នចំពោះនិងសុវត្ថិភាពនៅពេលបោះឆ្នោតជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូតអាមេរិកជំរុញឲ្យពលរដ្ឋអាមេរិកាំងប្រុងប្រយ័ត្នចំពោះនិងសុវត្ថិភាពនៅពេលបោះឆ្នោតជាតិ ស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញបានប្រកាសឲ្យពលរដ្ឋអាមេរិក ដែល កំពុងរស់នៅក្នុងប្រទេសកម្ពុជា ឲ្យមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពនិងសុន្តិសុខរបស់ខ្លួន ក្នុងអំឡុងពេលនៃការបោះឆ្នាតជាតិនៅថ្ងៃអាទិត្យទី២៩ ខែកក្កដាខាងមុខនេះ។

ក្នុងសេចក្តីជូនដំណឹងរបស់ស្ថានទូតសហរដ្ឋអាមេរិក ដែលចេញ ផ្សាយនៅលើគេហទំព័រកាលពីថ្ងៃទី២៤ ខែកក្កដាឲ្យដឹងថា ស្ថានទូតសហរដ្ឋអាមេរិក បានណែនាំពលរដ្ឋរបស់ខ្លួនដែលកំពុងស្នាក់នៅឬធ្វើដំណើរមកកាន់ប្រទេសកម្ពុជាថា ការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី២៩ខាងមុខនេះ អាចមានការប្រឆាំងតវ៉ាឬការចល័តកម្លាំងសន្តិសុខ។

ស្ថានទូតអាមេរិកបន្តថា ទោះបីកន្លងមក ការប្រមូលផ្តុំផ្នែកនយោបាយភាគច្រើនពុំមានអំពើហិង្សាយាងណាក្តី ប៉ុន្តែការធ្វើបាតុកម្ម ឬការប្រមូលផ្តុំផ្សេងៗ អាចមានការប្រឈមដាក់គ្នាដោយមិនមានសញ្ញាព្រមានទុកជាមុនឡើយ។

សហរដ្ឋអាមេរិកក៏បានលើកទឹកចិត្តដល់ពលរដ្ឋរបស់ខ្លួន កុំឲ្យទៅក្បែរការប្រមូលផ្តុំដែលមានទ្រង់ទ្រាយធំ ហើយត្រូវចាកចេញពីទីនោះ ប្រសិនបើមានមនុស្សប្រមូលផ្តុំមកកាន់តែច្រើន និងត្រូវចៀសវាងការចូលរួមសកម្មភាពនានាពាក់ព័ន្ធនឹងបាតុកម្ម ការបោះឆ្នោត ឬការធ្វើដំណើរទៅតាមខេត្តនានា ហើយត្រូវប្រាប់មិត្តភ័ក្តិ ឬក្រុមគ្រួសារនូវគំរោងការធ្វើដំណើររបស់ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស