34 C
Phnom Penh

ប្រធានមជ្ឍមណ្ឌលឯកសារកម្ពុជាលោកឆាង យុ បានទទួលពានរង្វាន់ប្រចាំទ្វីបអាស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានមជ្ឍមណ្ឌលឯកសារកម្ពុជាលោកឆាង យុ បានទទួលពានរង្វាន់ប្រចាំទ្វីបអាស៊ី លោកឆាង យុ វ័យ៥៧ឆ្នាំ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបានចំណាយពេលស្ទើរពេញមួយជីវិត ក្នុងការចងក្រងឯកសារនានាអំពីរបបវាលពិឃាដខ្មែរក្រហមដែលបណ្តាលឲ្យខ្មែរជិត២លាននាក់ស្លាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នោះ បានទទួលរង្វាន់ Magsaysay។

លោកឆាង យុក៏បានឆ្លងកាត់នូវការធ្វើទារុណកម្មដោយរបបខ្មែរក្រហមនិងបានឃើញដោយផ្ទាល់ភ្នែកនូវការកាប់សម្លាប់សមាជិកនៃក្រុមគ្រួសាររបស់លោកនៅក្នុងរបបនោះថែមទៀត។

ពានរង្វាន់Magsaysayនេះមានតំលៃ ប្រហាក់ប្រហែលគ្នានឹងពានរង្វាន់ណូបែ។

លសន្តិភាពប្រចាំទ្វីបអាស៊ីដែរ។

មជ្ឍមណ្ឌលឯកសារកម្ពុជាបាន ខិតខំចងក្រងឯកសារច្រើនរាប់មិនអស់អំពីការបញ្ជាឲ្យមានការសំលាប់មនុស្ស ការធ្វើទារុណកម្ម ការបង្អត់អាហារ ការបង្ខំឲ្យធ្វើការហួសកំលាំង និងការស្វែងរកអ្នកដែលទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបនោះដើម្បីឲ្យមានការកាត់ទោស ដោយសាលាក្តីខ្មែរក្រហម។

ពានរង្វាន់ Magsaysay នេះមានមូលដ្ឋានក្នុងប្រទេសហ្វីលីពីន។

ពានរង្វាន់នេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៧ ដើម្បីផ្តល់ការលើកទឹកចិត្តដល់បុគ្គលទាំងឡាយណាដែលបានតស៊ូសំរាប់ការអភិវឌ្ឍន៍៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស