34 C
Phnom Penh

ពលរដ្ឋខ្មែរធ្វើបាតុកម្មមុខស្ថានទូតចិនក្នុងរដ្ឋធានីវ៉ាស៊ីនតោនទាមទារឲ្យចិនឈប់គាំទ្ររបបក្រុងភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរធ្វើបាតុកម្មមុខស្ថានទូតចិនក្នុងរដ្ឋធានីវ៉ាស៊ីនតោនទាមទារឲ្យចិនឈប់គាំទ្ររបបក្រុងភ្នំពេញ ពលរដ្ឋខ្មែរជាច្រើននាក់កាលពីថ្ងៃសុក្រ ទី២៧ខែកក្កដា បាននាំគ្នាធ្វើបាតុកម្មនៅខាងមុខស្ថានទូតចិន ប្រចាំរដ្ឋធានីវ៉ាស៊ីនតុន ទាមទារឲ្យរដ្ឋាភិបាលកុម្មុយនីស្ដចិនឈប់គាំទ្រការបោះឆ្នោតនៅកម្ពុជា។

ក្រុមអ្នកតវ៉ាបានស្រែកប្រឆាំងនឹងគោលនយោបាយរបស់ចិន ដែលបានគាំទ្រ និងលើកទឹកចិត្តដល់របបលោកហ៊ុន សែន ឲ្យមានការបោះឆ្នោតក្លែងក្លាយ នៅថ្ងៃទី២៩ខែកក្កដាខាងមុខ ស្របពេលដែលសហគមន៍អន្តរជាតិកំពុងស្វែងរកការដាក់ទណ្ឌកម្ម។

ពួកគេទាមទារ ឲ្យរដ្ឋាភិបាលចិនកុំបង្កើតរបបវាលពិឃាដនៅកម្ពុជាជាលើកទី២ ហើយត្រូវអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលប្រទេសចិនជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងនេះផងដែរ។

ជាងនេះទៅទៀត ក្រុមប្រជាពលរដ្ឋខ្មែរដែលជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនឹងនាំគ្នាធ្វើមហាបាតុកម្មមួយនៅខាងមុខវិមានរដ្ឋសភាសហរដ្ឋអាមេរិកដើម្បីប្រឆាំងនឹងការបោះឆ្នោតក្លែងក្លាយនៅកម្ពុជា។

លើសពីនេះទៅទៀត ពួកគេនឹងជំរុញឲ្យរដ្ឋាភិបាលលោក ដូណាល់ ត្រាំ ប្រញាប់ប្រញាល់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរបបលោកហ៊ុន សែន ដើម្បីឲ្យមានដំណោះស្រាយ និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស