27 C
Phnom Penh

លោកហ៊ុន សែនសម្តែងមោទនភាពជាថ្មីថា ការរំលាយគណបក្សប្រឆាំងទាន់ពេលបាននាំឲ្យកម្ពុជាចៀសផុតពីសង្គ្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនសម្តែងមោទនភាពជាថ្មីថា ការរំលាយគណបក្សប្រឆាំងទាន់ពេលបាននាំឲ្យកម្ពុជាចៀសផុតពីសង្គ្រាម លោកហ៊ុន សែននៅតែអះអាងថា ការរំលាយគណបក្សប្រឆាំងទាន់ពេលបានបញ្ជៀសកម្ពុជាពីភ្លើងសង្គ្រាមក្នុងស្រុកមិនឲ្យកើតមានឡើងវិញ។

ការអះអាងរបស់លោកហ៊ុន សែនធ្វើឡើងនៅចំថ្ងៃបិទបញ្ចប់ការឃោសនាគណបក្សនយោបាយកាលពីថ្ងៃទី២៧ ខែកក្កដា និងស្របពេលដែលរដ្ឋសភាសហរដ្ឋអាមេរិកអនុម័តច្បាប់ដាក់ទណ្ឌកម្ម លើរដ្ឋាភិបាលរបស់លោកក្រុមគ្រួសាររបស់លោកនិងមនុស្សជំនិតៗរបស់លោក។

ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតនិយាយថា ការបន្តរំឭកអំពីការរំលាយគណបក្សសង្គ្រោះជាតិដោយលោកហ៊ុន សែននៅពេលនេះអាចជាការឌឺដងដល់សហរដ្ឋអាមេរិក និងចង់បញ្ជាក់ប្រាប់សហរដ្ឋអាមេរិកថា រដ្ឋាភិបាលរបស់លោកមិនខ្លាចការដាក់ទណ្ឌកម្មរបស់អាមេរិកនោះឡើយ។

ជាងនេះទៅទៀត លោកហ៊ុន សែន អាចចង់បង្ហាញដល់ក្រុម អ្នកគាំទ្ររបស់លោកថា លោកមិនព្រួយបារម្ភចំពោះសម្ពាធរបស់អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបនោះឡើយ។

ប៉ុន្តែក្រុមអ្នករិះគន់ជាច្រើននិយាយថា លោកហ៊ុន សែន កំពុងភ័យខ្លាចបំផុតចំពោះការផ្តាច់ទំនាក់ទំនងផ្នែកពាណិជ្ជកម្មពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ពីព្រោះទំនិញរបស់កម្ពុជាដែលយកមកលក់នៅ តាមទីផ្សារនៃបណ្តាប្រទេសទាំងនេះមានទំហំប្រហែលជាង១០ពាន់ លានដុល្លារសហរដ្ឋអាមេរិក ដែលអាចឲ្យកម្ពុជារកចំណូលបានប្រហែល១ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុង១ឆ្នាំៗ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស