29.3 C
Phnom Penh

ចក្រភពអង់គ្លេសជំរុញឲ្យរបបលោក ហ៊ុន សែន បង្កើតបរិយាកាសប្រជាធិបតេយ្យសមស្របឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចក្រភពអង់គ្លេសជំរុញឲ្យរបបលោក ហ៊ុន សែន បង្កើតបរិយាកាសប្រជាធិបតេយ្យសមស្របឡើងវិញ រដ្ឋាភិបាលអង់គ្លេសជំរុញឲ្យរបបលោកហ៊ុន សែនបង្កើតបរិយាកាសប្រជាធិបតេយ្យឡើងវិញ ហើយបញ្ឈប់រាល់ការរឹតត្បិតផ្នែកនយោបាយ និងសេរីភាពប្រព័ន្ធផ្សព្វផ្សាយ។

ប្រតិកម្មនេះធ្វើឡើងពីរថ្ងៃក្រោយការបោះឆ្នោតជាតិដែលអន្តរជាតិ និងពលរដ្ឋខ្មែរភាគច្រើនចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ។

មន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិករបស់ប្រទេសអង់គ្លេស លោកMark Fieldថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃទី៣១ កក្កដា ម្សិលមិញនេះថា សមត្ថកិច្ចទីក្រុងភ្នំពេញបានធ្វើឲ្យការបោះឆ្នោតជាតិនេះ អន្តរាយតាំងពីមុនការចាប់ផ្តើមយុទ្ធនាការឃោសនាមកម្ល៉េះ ដែលបណ្តាលឲ្យការបោះឆ្នោតនេះមិនយុត្តិធម៌ និងមិនអាចជឿទុកចិត្តបាន។

លោកបន្តថា សក្តានុពលសម្រាប់ការបោះឆ្នោតមួយដែលស្របច្បាប់ សេរី និងយុត្តិធម៌ត្រូវបានបំផ្លាញតាមរយៈការរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកាឆ្នាំ២០១៧។

លោកអះអាងថា របបលោកហ៊ុន សែនបានបង្ហាញឲ្យពិភពលោកបានឃើញអំពីការទាត់ចោលនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា តាមរយៈការចាប់ខ្លួនលោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារ និងហាមប្រាមមន្ត្រីគណបក្សនេះចំនួន១១៨រូបមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំព្រមទាំងការបង្ក្រាបមកលើប្រព័ន្ធផ្សព្វផ្សាយថែមទៀត។

លោកបញ្ជាក់ថា ក្នុងប្រទេសដែលកាន់របបលទិ្ធប្រជាធិបតេយ្យពិតប្រាកដគឺរដ្ឋាភិបាលគ្មានសិទ្ធិ ជ្រើសរើសគណបក្សប្រឆាំងដោយខ្លួនឯងនោះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស