26 C
Phnom Penh

មន្រ្តីការទូតរបស់ប្រទេសណូវែលហ្សេឡង់ដ៍មិនទទួលស្គាល់លទ្ធផលឆ្នោតនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីការទូតរបស់ប្រទេសណូវែលហ្សេឡង់ដ៍មិនទទួលស្គាល់លទ្ធផលឆ្នោតនៅកម្ពុជា មន្រ្តីការទូតជាន់ខ្ពស់របស់ប្រទេសណូវែលហ្សេឡង់ដ៍ប្រកាស មិនទទួលស្គាល់លទ្ធផលបោះឆ្នោតជាតិនៅកម្ពុជា កាលពីថ្ងៃទី២៩កក្កដា នោះទេ។

លោកWinston Peters រដ្ឋមន្ត្រីការបរទេសណូវែលហ្សេឡង់ដ៍ ថ្លែងក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារថា ដើម្បីឲ្យកម្ពុជា មានប្រជាធិបតេយ្យស្របច្បាប់ទៅបាន លុះត្រាតែសម្លេងក្រុមប្រឆាំង ត្រូវបានគេដឹងឮនិងទទួលស្គាល់។

រដ្ឋាភិបាលនៃប្រទេសលោកសេរីនេះទាមទារឲ្យលោកហ៊ុន សែនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិចូលរួមក្នុងឆាកនយោបាយ ហើយដោះលែងរាល់អ្នកទោសនយោបាយទាំងអស់ឲ្យមានសេរីភាពឡើងវិញ។

លោកWinston Petersបន្តថា ប្រទេសណូវែលហ្សេឡង់ គឺជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា ដែលបានរួមចំណែកក្នុងការផ្តល់នូវកិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីជ្រោមជ្រែងឲ្យមានដំណើរការ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាលពីដើមទសវត្សរ៍ទី១៩៩០។

លោកបន្តថា ណូវែលហ្សេឡង់នឹងនៅតែត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញការងារជាមួយកម្ពុជា ក្នុងការស្តារឡើងវិញនូវស្ថាប័នប្រជាធិបតេយ្យ និងដំណើរការនានា ដើម្បីអនុញ្ញាតឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស