27 C
Phnom Penh

រដ្ឋាភិបាលកម្ពុជាដាក់កម្លាំងការពារស្ថានទូតចិននៅក្រោយការបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលកម្ពុជាដាក់កម្លាំងការពារស្ថានទូតចិននៅក្រោយការបោះឆ្នោត សមត្ថកិច្ចទីក្រុងភ្នំពេញបានដាក់ពង្រាយកងកម្លាំងប្រដាប់ដោយអាវុធ គ្រប់ដៃនៅតាមទីសាធារណៈ និងនៅមុខស្ថានទូតចិន នៅក្រោយការបោះឆ្នោត។

បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសឲ្យដឹងថា ការដាក់ពង្រាយកងកម្លាំងទាំងនេះគឺដើម្បីសម្រួលចរាចរណ៍។

ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងថា កម្លាំងកងរាជអាវុធហត្ថចំនួនប៉ុន្មាននាក់ ដែលត្រូវបានដាក់ពង្រាយការពារដល់ការសម្រួលចរាចរណ៍ដល់ពលរដ្ឋនោះ។

គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានចុះផ្សាយកាលពីថ្ងៃទី៣១ ខែកក្កដាថា មានការដាក់ពង្រាយកងកម្លាំងប៉ូលិស នៅតាមបណ្តាគោលដៅសំខាន់ៗ ក្រោយការបោះឆ្នោតដើម្បីធ្វើយ៉ាងណាឲ្យមានភាពកក់ក្តៅ ចំពោះថ្នាក់ដឹកនាំស្ថានទូត និងថ្នាក់ដឹកនាំជាតិសំខាន់ៗ។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការដាក់ពង្រាយកម្លាំងមានសមត្ថកិច្ចដ៏ច្រើនសន្ធឹកសន្ធាប់ប្រដាប់ដោយអាវុធគ្រប់ដៃដូច្នេះ អាចដោយសារមានការប្រកាសនានាអំពីការប៉ុនប៉ងធ្វើបាតុកម្មប្រឆាំងស្ថានទូតចិន។

សង្គមស៊ីវិលក្នុងស្រុកអះអាងថា ការដាក់ពង្រាយកម្លាំងពលរដ្ឋដ៏ច្រើនដូច្នេះកំពុងធ្វើឲ្យពលរដ្ឋក្នុងប្រទេសមានការភ័យខ្លាចអំពី សុវត្ថិភាពក្នុងការធ្វើចរាចរ និងការនិយាយស្តីផ្សេងៗ ស្របពេលដែល មជ្ឈដ្ឋានអន្តរជាតិជាច្រើនចាត់ទុកថា កម្ពុជាកំពុងងាកទៅរកការដឹកនាំបែបផ្តាច់ការនោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស