33 C
Phnom Penh

ក្រសួងការបរទេសកម្ពុជាទាត់ការចោទប្រកាន់ថា កម្ពុជាបានធ្វើការបោះឆ្នោតក្លែងក្លាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការបរទេសកម្ពុជាទាត់ការចោទប្រកាន់ថា កម្ពុជាបានធ្វើការបោះឆ្នោតក្លែងក្លាយ ក្រសួងការបរទេសនៃរបបលោកហ៊ុន សែនអះអាងថា ការបោះឆ្នោតនៅកម្ពុជាកន្លងមកធ្វើឡើងក្នុងបរិយាកាសសន្តិភាព និងរីករាយ ទាំងពេលឃោសនា និងនៅថ្ងៃបោះឆ្នោត។

របបលោកហ៊ុន សែនបញ្ជាក់ថា ខ្លួនមានមោទនភាពចំពោះអត្រាអ្នកចេញទៅបោះឆ្នោតដែលមានរហូតដល់ជាង៨២ភាគរយ។

ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី៣១ កក្កដា ក៏បានសម្តែងការសោកស្តាយចំពោះការវាយតម្លៃរបស់សហគមន៍អន្តរជាតិដែលថា ការបោះឆ្នោតនៅកម្ពុជាជាការបោះឆ្នោតក្លែងក្លាយ។

ជាងនេះទៅទៀតរបបលោក ហ៊ុន សែនបញ្ជាក់ថា ការមិនអើពើដល់គុណភាពនៃដំណើរការបោះឆ្នោតនៅកម្ពុជាមានន័យស្មើនឹងការមិនឲ្យតម្លៃដល់ឆន្ទៈរបស់ពលរដ្ឋ ហើយថា ឥរិយាបទបែបនេះធ្វើឲ្យប៉ះពាល់ដល់ស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរដ្ឋាភិបាលបរទេសទាំងនោះ។

នៅក្រោយការបញ្ចប់នៃការបោះឆ្នោតនៅកម្ពុជា ទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក បារាំង អង់គ្លេស បាននាំគ្នាសម្តែងការសោកស្តាយចំពោះការបោះឆ្នោតមួយដែលពួកគេចាត់ទុកថាជាការបោះឆ្នោតដែល ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ ដោយសារការបោះឆ្នោតនេះធ្វើឡើងពុំមានវត្តមានគណបក្សសង្គ្រោះជាតិចូលរួម និងស្របពេលដែល លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិកំពុងជាប់ឃុំឃាំង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស