31 C
Phnom Penh

លោកហ៊ុន សែនប្រកាសអំពីជោគជ័យធំលើការកសាងប្រជាធិបតេយ្យក្រោយការបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនប្រកាសអំពីជោគជ័យធំលើការកសាងប្រជាធិបតេយ្យក្រោយការបោះឆ្នោត លោកហ៊ុន សែន បានចាត់ទុកការបោះឆ្នោតកន្លងទៅនេះថា ជាជោគជ័យមួយឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងនយោបាយនៅកម្ពុជា។

លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពិធីសម្ពោធចំណតទូកដឹកអ្នកដំណើរ ក្នុងខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១ សីហាថា តាមរយៈជោគជ័យនៃការបោះឆ្នោត លោកសម្រេចផ្តល់ឱ្យពលរដ្ឋនូវការធ្វើដំណើរតាមផ្លូវទឹក និងផ្លូវរថភ្លើងពីភ្នំពេញទៅកាន់ខេត្តបន្ទាយមានជ័យ ក្បែរព្រំដែនថៃ ដោយមិនគិតថ្លៃ រហូតដល់ដំណាច់ឆ្នាំ ២០១៨នេះ។

ក្រុមអ្នកឃ្លាំមើលនិយាយថា ឆ្នាំ២០១៨នេះគឺជាគ្រោះកាចសំរាប់របបលោកហ៊ុន សែនទៅវិញទេ ដោយសារតែរបបមួយនេះ បានបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ការចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ និងការឃុំខ្លួនសកម្មជននយោបាយជាច្រើនរូប។

គ្រោះកាចទាំងនោះនឹងនាំឲ្យរបបលោកហ៊ុន សែនរងនូវការដាក់ទណ្ឌកម្ម ពីសហគមន៍អន្តរជាតិដែលរួមមានសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ជាដើមដោយសារតែរបបលោកហ៊ុន សែនបានដំណើរការបោះឆ្នោតមួយដែលពួកគេចាត់ទុកថា ការបោះឆ្នោតបែបក្លែងក្លាយ និងបង្គ្រប់កិច្ចនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស