33 C
Phnom Penh

ប្រធានអនុគណៈកម្មាធិការសភាអឺរ៉ុបជំរុញឲ្យអឺរ៉ុបចាត់វិធានការប្រឆាំងកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានអនុគណៈកម្មាធិការសភាអឺរ៉ុបជំរុញឲ្យអឺរ៉ុបចាត់វិធានការប្រឆាំងកម្ពុជា ប្រធានអនុគណៈកម្មាធិការសភាអឺរ៉ុបទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ជំរុញឲ្យសហភាពអឺរ៉ុបចាត់វិធានការ ប្រឆាំងនឹងការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា និងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ដែល មិនអាចជឿទុកចិត្តបាន ដោយសារការបោះឆ្នោតនេះ ខ្វះគូប្រកួតប្រជែងស្មោះត្រង់ និងត្រឹមត្រូវ ហើយមិនឆ្លុះបញ្ចាំងឆន្ទៈរបស់ពលរដ្ឋពិតប្រាកដ។

សេចក្តីថ្លែងការណ៍របស់សភាអឺរ៉ុបចេញផ្សាយកាលពីថ្ងៃទី៣០ខែកក្កដាអះអាងថា ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងមានការកើនឡើងនៃការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពនៃការជួបប្រជុំជាដើម។

សេចក្តីថ្លែងការណ៍ដដែលអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា គោរពគោលការណ៍ប្រជាធិបតេយ្យ ហើយដោះលែងលោកកឹម សុខាជាបន្ទាន់។

រដ្ឋសភាអឺរ៉ុបក៏បានអំពាវនាវដល់គណៈកម្មការអឺរ៉ុប និងនាយកដ្ឋានកិច្ចការបរទេសរបស់សហភាពអឺរ៉ុបកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ប្រសិនបើរបបលោកហ៊ុន សែនមិនស្តារស្ថានភាពនយោបាយវិលមករកភាពប្រក្រតីវិញទេនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស