32 C
Phnom Penh

មន្រ្តីការទូតជាន់ខ្ពស់អូស្រ្តាលីថា ដំណើរការប្រជាធិបតេយ្យ នៅកម្ពុជាកំពុងដើរថយក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីការទូតជាន់ខ្ពស់អូស្រ្តាលីថា ដំណើរការប្រជាធិបតេយ្យ នៅកម្ពុជាកំពុងដើរថយក្រោយ រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលីលោកស្រីJulie Bishop អះអាងថា ការបោះឆ្នោតដ៏ចម្រូងចម្រាសនៅកម្ពុជា ត្រូវចាត់ទុកជាប្រធានបទមួយដែលនឹងត្រូវដាក់ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសសិង្ហបុរីនៅសប្តាហ៍នេះ។

ភ្នាក់ងារសារព័ត៌មានReutersបានដកស្រង់សម្តីលោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសរូបនេះ ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា បញ្ហា បោះឆ្នោតនៅកម្ពុជាជាបញ្ហាសំខាន់មួយដែលត្រូវជជែកនៅក្នុងស្ថាប័នអាស៊ានទាំងមូល។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអូស្ដ្រាលីបញ្ជាក់ថា ខ្លួនមានការខកចិត្ដដែលពលរដ្ឋខ្មែរពុំមានសិទ្ធិពេញលេញក្នុងការជ្រើសរើសតំណាងដែលពួកពេញចិត្ដ។

លោកស្រីJulie Bishopបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី៣០ខែកក្កដាថា ដំណើរការបោះឆ្នោតមួយដែលធ្វើឡើងស្របពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយមេដឹកនាំគណបក្សនេះត្រូវបានឃុំខ្លួនក្នុងពន្ធនាគារនោះ គឺជាការបោះជំហានថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលមានវ័យជា២៥ឆ្នាំទៅហើយនោះ។

លោកស្រីបន្តថា ក្នុងនាមជាមិត្ដយូរអង្វែងរបស់កម្ពុជា អូស្ដ្រាលី នឹងបន្ដជំរុញឲ្យរបបលោកហ៊ុន សែន បើកចំហឲ្យមានការជជែកពិភាក្សាគ្នាពីបញ្ហានយោបាយដោយសេរី ពុំមានអំពើហិង្សានិងការគំរាមកំហែង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស