35 C
Phnom Penh

លោកហ៊ុន សែនប្រកាសបង្កើតរដ្ឋាភិបាលថ្មីនៅថ្ងៃទី២០ ខែកញ្ញា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនប្រកាសបង្កើតរដ្ឋាភិបាលថ្មីនៅថ្ងៃទី២០ ខែកញ្ញា លោកហ៊ុន សែន កាលពីថ្ងៃទី២ ខែសីហា ប្រកាសថា របបរបស់លោកនឹងបង្កើតរដ្ឋាភិបាលថ្មីនៅថ្ងៃទី២០ ខែកញ្ញាខាងមុខ បន្ទាប់ពី ធ្វើការបោះឆ្នោតមួយដែលសហគមន៍អន្តរជាតិចាត់ទុកថា ជាការបោះឆ្នោតមិនស្របច្បាប់ និងមិនស្របតាមស្តង់ដារប្រជាធិបតេយ្យនោះ។

លោកហ៊ុន សែនអះអាងថា គណៈរដ្ឋមន្រ្តីថ្មី នឹងបង្កើតឡើងនៅថ្ងៃទី២០ ខែកញ្ញាគឺនៅក្រោយការបែងចែកអាសនៈជាផ្លូវការរួច។

ចំណែកអ្នកនាំពាក្យរបស់គ.ជ.ប.លោកហង្ស ពុទ្ធា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គ.ជ.ប. នឹងប្រកាសលទ្ធផលបណ្ដោះអាសន្ននៅថ្ងៃទី១១ ខែសីហា ដើម្បីទទួលពាក្យបណ្ដឹងផ្សេងៗពីគ្រប់គណបក្សទាំងអស់ រហូតដល់ថ្ងៃទី១៥ខែសីហា។

លោក បន្តថា រហូតមកទល់ពេលនេះ គ.ជ.ប.បានទទួលពាក្យបណ្តឹងអំពីការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតមានជាង២ពាន់បណ្តឹងហើយ។

ទោះជាយ៉ាងណាក៏ក្រុមគណបក្សសង្គ្រោះជាតិ បានហៅលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៩ កក្កដាថា ជាជ័យជំនះក្លែងក្លាយ និងជាជ័យជំនះបោកប្រាស់ឆន្ទៈរាស្រ្ត។

ក្រុមអ្នកវិភាគបានធ្វើការវាយតម្លៃថា ប្រទេសប្រជាធិបតេយ្យ នឹងមិនគាំទ្រ ឬអាចនឹងដាក់ទណ្ឌកម្មជាបន្តបន្ទាប់ថែមទៀត ហើយក្រុមគណបក្សប្រឆាំងមិនត្រូវខូចចិត្ត ឬអសកម្មនោះឡើយ បើមិនដូច្នោះទេ វានឹងផ្តល់ចំណុចខ្លាំងដល់របបសព្វថ្ងៃមិនខាន។

ក្រុមអ្នកឃាំ្លមើល បានផ្តល់អនុសាសន៍ដល់គណបក្សសង្គ្រោះជាតិថា ត្រូវតែរួបរួមគ្នាឡើងវិញ ហើយមិនត្រូវបែងចែកជាក្រុមតូចៗដែលបង្កឲ្យមានទំនាស់ផ្ទៃក្នុងនាំឲ្យអន់ថយដល់កម្លាំងតស៊ូជាធ្លុងមួយដើម្បីប្រជែងជាមួយគណបក្សប្រជាជនកម្ពុជានោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស