35 C
Phnom Penh

លោកហ៊ុន សែន គ្រោងជួបស្នងការអឺរ៉ុបដើម្បីចរចាបញ្ហាព្រមានកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែន គ្រោងជួបស្នងការអឺរ៉ុបដើម្បីចរចាបញ្ហាព្រមានកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា លោកហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា លោកត្រូវបានអញ្ជើញឲ្យទៅចូលរួមកិច្ចប្រជុំសំខាន់ៗមួយចំនួននៅឯទ្វីបអឺរ៉ុបនៅចុងឆ្នាំ២០១៨នេះ ស្របពេលដែលសភាអឺរ៉ុប ជំរុញឲ្យគណៈកម្មការអឺរ៉ុប ពិចារណាលុបចោលការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាដើម្បីឆ្លើយតបទៅនឹងការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅប្រទេស។

កិច្ចប្រជុំសំខាន់ៗទាំងនោះរួមមាន កិច្ចប្រជុំអាស៊ីអឺរ៉ុប កិច្ចប្រជុំអាស៊ានអឺរុប ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងBrussels ប្រទេសបែលហ្សិក (Belgium) និងកិច្ចប្រជុំសន្និសីទអន្តរជាតិ ស្តីពីពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

លោកហ៊ុន សែនក៏បានបញ្ឆេះនិងឌឺដងឲ្យពលរដ្ឋខ្មែរនៅអឺរ៉ុបត្រៀមធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោកនៅទីនោះទៀតផង។

ការប្រកាសអំពីដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែន ទៅកាន់តំបន់អឺរ៉ុបនៅពេលនេះ ធ្វើឡើងក្រោយពីប្រធានអនុគណៈកម្មាធិការសភាអឺរ៉ុបទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រកាសថា ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ធ្វើឡើង ខណៈដែលមានការកើនឡើងនៃការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការជួបប្រជុំ និងសេរីភាពក្នុងការបង្កើតអង្គការ-សមាគមជាដើម។

ក្រុមនេះបានអំពាវនាវឲ្យរបបលោកហ៊ុន សែនបញ្ឈប់ការធ្វើទុក្ខ បុក ម្នេញ ទាំង នេះ ហើយងាកមកគោរពគោល ការណ៍ប្រជា ធិបតេយ្យ និងដោះ លែងលោកកឹម សុខាជាបន្ទាន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស