28 C
Phnom Penh

អង្គការនិយមសេរីភាពក្នុងប្រទេសអង់គ្លេសសោកស្តាយ អំពីមរណភាពប្រជាធិបតេយ្យនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការនិយមសេរីភាពក្នុងប្រទេសអង់គ្លេសសោកស្តាយ អំពីមរណភាពប្រជាធិបតេយ្យនៅកម្ពុជា លោកJuli Minovesប្រធានអង្គការសេរីនិយមអន្តរជាតិ (Liberal International)ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានសម្តែងក្តីបារម្ភជាខ្លាំងចំពោះការរំលាយប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាជាស្ថាពរ ក្នុងរយៈពេល១២ខែចុងក្រោយនេះ ដែលនាំឲ្យមានការបោះឆ្នោតក្លែងក្លាយ និងដ៏អាមាសមួយ។

លោកបន្តថា ពលរដ្ឋកម្ពុជាត្រូវបានបង្ខំឲ្យចូលរួមក្នុងដំណើរការបោះឆ្នោតមួយដែលមិនស្របទៅនឹងលទ្ធិប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញរបស់ប្រទេស។

ជាងនេះទៅទៀត លោកJuli Minovesក៏បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃការបំភិតបំភ័យ និងធ្វើទុក្ខបុកម្នេញប្រឆាំងនឹងក្រុមអ្នកមានគំនិតផ្ទុយពីរបបលោកហ៊ុន សែន។

លោកបន្តថា អង្គការសេរីនិយមអន្តរជាតិ មិនអាចទទួលយកបានទេព្រោះការបោះឆ្នោតនោះ មិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋពិតប្រាកដ នោះ។

អង្គការសេរីនិយមអន្តរជាតិព្រមានថា រដ្ឋាភិបាលកម្ពុជាដែលបង្កើតឡើងដោយសារគ្មានការជឿទុកចិត្តពីមហាជន និងពុំមានភាពស្របច្បាប់ដូច្នេះ វាគឺជាការបង្កើតនូវរបបមួយដែលមិនគោរពតាមស្តង់ដារអន្តរជាតិដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងជាបន្តបន្ទាប់កន្លងមកនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស