27.5 C
Phnom Penh

សមត្ថកិច្ចថៃកំពុងស្វែងរកមុខឃាតករម្នាក់ដែលកំពុងលាក់ខ្លួននៅ កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចថៃកំពុងស្វែងរកមុខឃាតករម្នាក់ដែលកំពុងលាក់ខ្លួននៅ កម្ពុជា ក្រុមសមត្ថកិច្ចថៃអោយដឹងថា ជនសង្ស័យដែលសំលាប់សង្សារបស់ខ្លួននៅក្នុងប្រទសថៃ ប្លន់យកទ្រព្យសម្បត្តិនោះ កំពុងលាក់ខ្លួនពួនអាត្មានៅក្នុងប្រទេសកម្ពុជា។

កាសែតបាងកកប៉ុស្ត៍បានចុះផ្សាយកាលពីថ្ងៃទី៣ខែសីហាថា ជនសង្ស័យមានឈ្មោះAtsaya Chaipaត្រូវបានគេប្រទះឃើញតាមរយៈកាមេរ៉ាសុវត្ថិភាព នៅក្នុងសណ្ឋាគារមួយក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ ខែកក្កដា កន្លងទៅគឺមួយថ្ងៃក្រោយពីជនសង្ស័យរូបនេះ បានសំលាប់សង្សារបស់ខ្លួនដែលជាអ្នកមានទ្រព្យសម្បតិ្តស្តុកស្តម្ភនៅក្នុងប្រទេសថៃ។

កាលពីថ្ងៃទី២៦ ខែកក្កដា ជនសង្ស័យឈ្មោះAtsaya Chaipaបានសំលាប់សង្សារបស់ខ្លួននាងThitima Tangwibunphanitអាយុ៣៩ឆ្នាំ ក្នុងទីក្រុងបាងកក។

សមត្ថកិច្ចបានរកឃើញរថយន្ត Mercedes របស់ជនរងគ្រោះត្រូវគេទុកចោលនៅក្បែរព្រំដែនកម្ពុជា-ថៃ ហើយទ្រព្យសម្បតិ្ត និងលុយរបស់ជនរងគ្រោះបានបាត់ពីរថយន្តនោះថែមទៀត។

រហូតមកទល់ពេលនេះ សមត្ថកិច្ចថៃបានអោយដឹងថា ពួកគេបានជូនដំណឹងមកអាជ្ញាធរកម្ពុជារួចហើយពីករណីជនសង្ស័យរូបនេះ ហើយពួកគេទទួលបានកិច្ចសហការល្អពីអាជ្ញាធរកម្ពុជា។

ក្រុមប៉ូលិសថៃអោយដឹងថា សមត្ថកិច្ចកម្ពុជានឹងចាប់ខ្លួនជនសង្ស័យរូបនេះ ហើយបញ្ជូនអោយ សមត្ថកិច្ចថៃ នៅពេលដ៏ឆាប់ខាងមុខនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស