29 C
Phnom Penh

លោកធន់ សារ៉ាយអំពាវនាវឲ្យបញ្ចប់វិបត្តិនយោបាយ ហើយងាកទៅរកគន្លងប្រជាធិបតេយ្យវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកធន់ សារ៉ាយអំពាវនាវឲ្យបញ្ចប់វិបត្តិនយោបាយ ហើយងាកទៅរកគន្លងប្រជាធិបតេយ្យវិញ ប្រធានសមាគមអាដហុក លោកធន សារ៉ាយ កាលពីថ្ងៃទី៣ ខែសីហា បានអំពាវនាវឲ្យអ្នកនយោបាយនៃគណបក្សនយោបាយធំៗទាំងពីរ បញ្ឈប់ការចង់ពារផ្នែកនយោបាយរវាងខ្មែរ និងខ្មែរ ហើយងាកមករកការបញ្ចប់វិបត្តិនយោបាយ បច្ចុប្បន្នឲ្យបានឆាប់ដើម្បីប្រយោជន៍ខ្មែរទាំងមូល។

ការអំពាវនាវរបស់លោកធន់ សារ៉ាយធ្វើឡើងនៅក្នុងសារជាវីដេអូ បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់សមាគមអាដហុកកាលពីថ្ងៃសុក្រ។

លោកធន សារ៉ាយអះអាងថា កម្ពុជានឹងជួបវិបត្តិធ្ងន់ធ្ងរ ប្រសិនបើ នៅតែគ្មានដំណោះស្រាយនយោបាយសមស្រប ដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធនោះ។

លោកសម្តែងការព្រួយបារម្ភថា កម្ពុជាជាប្រទេសក្រីក្រ ដែលពឹង ផ្អែកលើជំនួយបរទេសយូរអង្វែងតទៅទៀត ដោយមិនអាចខ្វះបាន។

លោកបន្តថា ជំនួយរបស់ប្រទេសចិន ដែលកំពុងគាំទ្ររបបលោក ហ៊ុន សែននឹងមិនអាចជួយស្តារប្រទេសកម្ពុជា ឲ្យបានល្អដូចជាជំនួយពីប្រទេសលោកសេរីនោះទេ ពីព្រោះជំនួយរបស់ចិនមានចំនួនតិច ហើយភាគច្រើនសុទ្ធសឹងជាប្រាក់ជាកម្ចីដែលមានការប្រាក់ខ្ពស់។

លោកធន សារ៉ាយជំរុញឲ្យអ្នកនយោបាយ ត្រូវមានភាពចាស់ទុំ ហើយដាក់តម្កល់ផលប្រយោជន៍ជាតិជាធំ ជាងគិតតែផលប្រយោជន៍នៃក្រុមគ្រួសាររបស់ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស