31.8 C
Phnom Penh

រដ្ឋាភិបាលប្រទេសស៊ុយអែតចាត់ទុកការបោះឆ្នោតនៅកម្ពុជាថា គ្មានភាពស្របច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលប្រទេសស៊ុយអែតចាត់ទុកការបោះឆ្នោតនៅកម្ពុជាថា គ្មានភាពស្របច្បាប់ រដ្ឋមន្ត្រីការបរទេសស៊ុយអែតលោកស្រីMargot Wallstromអះអាងថា ការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា ជាការបោះឆ្នោតខ្វះភាពស្របច្បាប់ ដោយសារតែការរំលាយគណបក្សសង្គ្រោះជាតិ មិនឲ្យចូលរួមការបោះឆ្នោតកន្លងទៅនេះ។

ជាងនេះទៅទៀត លោកស្រីជំរុញឱ្យលោកហ៊ុន សែនស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញជាបន្ទាន់។

កាលពីចុងឆ្នាំ២០១៧ ក្រោយពេលរបបលោកហ៊ុន សែនបានរំលាយ គណបក្សសង្គ្រោះជាតិរួចហើយនោះ រដ្ឋាភិបាលស៊ុយអែតបានប្រកាសពិនិត្យមើលឡើងវិញនូវទំនាក់ទំនងជាមួយកម្ពុជា និងបានសម្រេចបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយរបបលោកហ៊ុន សែន ថែមទៀត លើកលែងតែក្នុងវិស័យអប់រំ និងការស្រាវជ្រាវប៉ុណ្ណោះ ។

ទោះជាយ៉ាងណាក៏ដោយក្រុមមន្រ្តីនៃរបបលោកហ៊ុន សែនអះអាងថា កម្ពុជាមិនខ្វល់ពីការរិះគន់របស់សហគមន៍អន្តរជាតិនោះឡើយ ហើយថា ការបោះឆ្នោតនៅកម្ពុជាកន្លងមកធ្វើឡើងស្របតាមដំណើរការប្រជាធិបតេយ្យពិតប្រាកដ។

ទោះជាយ៉ាងណាក៏ដោយ សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តា ប្រទេសលោកសេរីជាច្រើនទៀតបានចាត់ទុកការបោះឆ្នោតនៅកម្ពុជា ថា ជាការបោះឆ្នោតក្លែងក្លាយ និងជាការបោះឆ្នោតដ៏អាម៉ាសមួយ។

សហរដ្ឋអាមេរិកអះអាងថា ខ្លួននឹងដាក់ទណ្ឌកម្មដល់របបក្រុងភ្នំពេញ តាមរយៈការបិទទិដ្ឋាការ និងការបង្កកទ្រព្យសម្បត្តិមន្រ្តីជាន់ខ្ពស់របស់លោកហ៊ុន សែនថែមទៀត ប្រសិនបើស្ថានការណ៍នយោបាយនៅតែគ្មានការប្រែប្រួលទៅរកភាពប្រក្រតីវិញនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស