27 C
Phnom Penh

អតីតយុទ្ធជនជប៉ុនមួយរូបកំពុងផលិតស្រាដំឡូងមីយកទៅលក់នៅប្រទេសជប៉ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតយុទ្ធជនជប៉ុនមួយរូបកំពុងផលិតស្រាដំឡូងមីយកទៅលក់នៅប្រទេសជប៉ុន អតីតយុទ្ធជនជប៉ុនលោកតាកាយ៉ាម៉ា រ៉ូអ៊ីយី កំពុងខិតខំផលិតស្រាដំឡូងមីនៅក្នុងប្រទេសកម្ពុជាដើម្បីនាំចេញទៅលក់នៅប្រទេសជប៉ុន និងបណ្តាប្រទេសមួយចំនួនទៀត។

លោកហេង រតនា ដែលជាអគ្គនាយកនៃមជ្ឈមណ្ឌលកំចាត់មីនស៊ីម៉ាក់ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៦ ខែសីហាថា លោក តាកាយ៉ាម៉ា បានជួយក្នុងការកសាងសាលារៀន ធ្វើផ្លូវថ្នល់ ជីកស្រះទឹក និងបាននាំអ្នកវិនិយោគជប៉ុន មកធ្វើសិប្បកម្ម រោងចក្រនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបងបានចំនួន៥រោងចក្រ ដែលមានកម្មករប្រមាណ ១ពាន់នាក់។

លោកបន្តថា លោកតាកាយ៉ាម៉ាក៏កំពុងផលិតស្រាដំឡូងមី ហើយបានផ្សព្វផ្សាយដាក់លក់នៅប្រទេសជប៉ុន និងបណ្តាប្រទេសមួយចំនួនទៀត។

លោកតាកាយ៉ាម៉ា រ៉ូអ៊ីយីជាអតីតវរសេនីយ៍ឯកនៃកងទ័ពជប៉ុនដែលបានចូលរួមបេសកកម្មនៅកម្ពុជាកាលពីសម័យ UNTAC ប្រចាំការនៅ ខេត្តតាកែវ ហើយលោកបានត្រឡប់មកធ្វើការជាមួយអង្គការស៊ីម៉ាក់ ក្នុងនាមមន្ត្រីរបស់អង្គការ JICA នៅឆ្នាំ២០០២។

លោក ហេង រតនា អះអាងថា ក្នុងរយៈពេល១០ឆ្នាំតទៅមុខទៀតអតីតយុទ្ធជនជប៉ុនរូបនេះ មានបំណងជួយដល់ពលរដ្ឋកម្ពុជាអោយចេះផលិតទំនិញចេញពីសហគមន៍របស់ខ្លួនដើម្បីដាក់លក់លើទីផ្សារអន្តរជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស