34 C
Phnom Penh

រដ្ឋាភិបាលទីក្រុងតូក្យូសម្តែងការអាក់អន់ចិត្តជាខ្លាំងចំពោះការបោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលទីក្រុងតូក្យូសម្តែងការអាក់អន់ចិត្តជាខ្លាំងចំពោះការបោះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកTaro Kona កាលពីថ្ងៃទី៦ ខែសីហា បានសម្តែងការខកចិត្តជាខ្លាំងចំពោះការបោះឆ្នោតនៅ កម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា។

លោកបញ្ជាក់ថា សន្លឹកឆ្នោតជាច្រើនក្លាយជាសន្លឹកឆ្នោតមិនបានការ បើទោះបីជប៉ុនបានទាមទារម្តងហើយម្តងទៀតឲ្យការបោះឆ្នោតនោះ ឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ម្ចាស់ឆ្នោតយ៉ាងណាក្តី។

ការសម្តែងភាពខកចិត្តរបស់ជប៉ុនទៅលើដំណើរការបោះឆ្នោតនៅកម្ពុជានេះ ធ្វើឡើងក្នុងជំនួបមួយរវាងរដ្ឋមន្ត្រីការបរទេសជប៉ុន និងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីថ្ងៃទី៤ សីហា នៅប្រទេសសឹង្ហបុរី។

ទូរទស្សន៍ NHK របស់ជប៉ុនបានស្រង់សម្តីរបស់លោក លោកTaro Kono ចុះផ្សាយថា ជប៉ុននៅតែជំរុញឱ្យរបបលោក ហ៊ុន សែន ពង្រឹងដំណើរការប្រជាធិបតេយ្យថែមទៀត តាមរយៈការបង្កើតបរិយាកាសជួបជជែកគ្នាជាមួយគណបក្សសង្គ្រោះជាតិឡើងវិញ ហើយថា ជប៉ុនចង់ឃើញកម្ពុជាមានការរួបរួមជាតិឡើងវិញ។

រហូតមកទល់ពេលនេះ ក្រុមប្រទេសលោកសេរីជាច្រើន ដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារាំង សហភាពអឺរ៉ុប និងបណ្តាប្រទេសជាច្រើនទៀត បាននាំគ្នាព្រមានជាបន្តបន្ទាប់ មិនទទួលស្គាល់ការបោះឆ្នោតនេះ ថាជាការបោះឆ្នោតត្រឹមត្រូវឡើយ ដោយសាររបបលោក ហ៊ុន សែន បានបំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យនៅមុនការបោះឆ្នោត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស