27.5 C
Phnom Penh

លោកហ៊ុន សែនបដិសេធ អំពីការចោទប្រកាន់ថា គណបក្សកាន់អំណាចបានបំប៉ោងតួលេខអ្នកចេញទៅបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនបដិសេធ អំពីការចោទប្រកាន់ថា គណបក្សកាន់អំណាចបានបំប៉ោងតួលេខអ្នកចេញទៅបោះឆ្នោត លោកហ៊ុន សែនបានបបួលលោកសម រង្ស៊ីស្បថដាក់ជីវិត ប្រសិនបើ គណបក្សកាន់អំណាច និងគ.ជ.ប.បំប៉ោងទិន្នន័យចំនួនអ្នកទៅបោះឆ្នោត។

ជាងនេះទៅទៀត លោកហ៊ុន សែនក៏បានបដិសេធមិនពិនិត្យ និងស្រាវជ្រាវសន្លឹកឆ្នោតតាមបែបវិទ្យាសាស្រ្តនិងបច្ចេកទេសនោះទេ។

លោកបានសួរទៅលោកសម រង្ស៊ី ត្រង់ៗថា តើហ៊ាន ស្បថឲ្យងាប់តៃហោងទាំងប្រពន្ធទាំងកូន ទាំងចៅ ទាំងចៅទួត និងមនុស្សជិតសិ្នទ្ធយ៉ាងតិច១រយនាក់ដែរឬទេ? ការខឹងសម្បាររបស់លោកហ៊ុន សែននៅពេលនេះ កើតមានឡើងក្រោយពីលោកសម រង្ស៊ី អះអាងថា លោកមិនខ្លាចស្បថជាមួយលោកហ៊ុន សែននោះទេ ប៉ុន្តែត្រូវមានការរាប់សន្លឹកឆ្នោតឡើងវិញ និងធ្វើការស្ទង់មតិដោយឯករាជ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាមុនសិន។

កាលពីថ្ងៃទី៦ ខែសីហា លោកសម រង្ស៊ីបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា អ្នកចូលរួមបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅនេះមានចំនួនតិចជាង៥០%ទៅទៀត ហើយថា ពលរដ្ឋដែលចេញទៅបោះឆ្នោតនៅពេលនោះគឺដោយសារខ្លាចការគំរាមកំហែងពីរបបលោកហ៊ុន សែន។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រភពដែលបែកធ្លាយមួយបានឲ្យដឹងថា ស្ថានីយបោះឆ្នោតមួយក្នុងស្រុកសូត្រនិគម ខេត្តសៀម មានចំនួនអ្នកទៅបោះឆ្នោតចំនួន២៥១នាក់ ដែលសន្លឹកឆ្នោតបានការចំនួន៤៤សន្លឹក ហើយសន្លឹកឆ្នោតមិនបានការមានចំនួន២០៧សន្លឹក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស