Latest
គណៈមេធាវីកម្ពុជាព្រមានប្តឹងលោក ដេវិដ ឆាណាយវា ថាកំពុងប្រកបវិជ្ជាជីវៈមេធាវីខុសច្បាប់
គណៈមេធាវីកម្ពុជា ព្រមានប្តឹងលោក ដេវិដ ឆាណាយវា ថាកំពុងប្រកបវិជ្ជាជីវៈជាមេធាវីខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ជុំវិញការផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ដល់ភាគីវិវាទដីធ្លីនៅភូមិចំណោតរាម និងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គណៈមេធាវីកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នេះថា លោក ដេវិដ ឆាណាយវា ពុំមានសិទ្ធិផ្តល់ការប្រឹក្សាយោបល់ផ្នែកច្បាប់ក្នុងនាមជាមេធាវី និងពុំមានសិទ្ធិប្រកបវិជ្ជាជីវៈជាមេធាវីក្នុងប្រទេសកម្ពុជាឡើយ ដូច្នេះការផ្តល់ប្រឹក្សាផ្នែកច្បាប់សម្រាប់ទំនាស់ដីធ្លី មិនត្រូវបានអនុញ្ញាតជាដាច់ខាត។
ប្រភពដដែលលើកឡើងថា ក្នុងករណីដែលលោក ដេវិដ ឆាណាយវា មិនបញ្ឈប់សកម្មភាពដែលនាំឱ្យមានការយល់ច្រឡំថាលោកជាមេធាវីដែលមានសិទ្ធិប្រកបវិជ្ជាជីវៈក្នុងប្រទេសកម្ពុជាទេនោះ...