29 C
Phnom Penh

គ.ជ.ប.សំរេចផាកពិន័យសកម្មជនគណបក្សប្រឆាំងបីនាក់ក្នុងចំណោម៥នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ.ជ.ប.សំរេចផាកពិន័យសកម្មជនគណបក្សប្រឆាំងបីនាក់ក្នុងចំណោម៥នាក់ពីបទយុទ្ធនាការម្រាមដៃស្អាតនៅខេត្តបាត់ដំបង គណៈកម្មការជាតិរៀបចំការបោះឆ្នោត គ.ជ.ប.បានសំរេចេតម្កល់សំណុំរឿងអ្នកធ្វើយុទ្ធនាការម្រាមដៃស្អាតចំនួន៣រូបចំណោម២រូប ទុកជាបានការដដែល។

គ.ជ.ប.បានសំរេចចោទប្រកាន់លោក ជា ជីវ លោកថោង សារឿន និង លោកគ្រុយ គឹមសាំង ពីបទរារាំងពលរដ្ឋមិនអោយចេញបោះឆ្នោត ហើយអ្នកទាំងបីត្រូវពិន័យជាប្រាក់១០លានរៀល។

ប៉ុន្តែគ.ជ.ប. បានទម្លាក់ចោលបទចោទប្រកាន់លើសកម្មជនពីរនាក់ទៀតរួមមានលោកថោង សារឿន និងលោកពៅ តាំង។

ប្រធានគ.ជ.ប. លោកស៊ិក ប៊ុនហុកបានប្រកាសនៅក្នុងសវនាការ កាលពីថ្ងៃទី៨ ខែសីហាថា មូលហេតុដែលនាំឲ្យមានការចោទប្រកាន់នេះគឺដោយសារយុទ្ធនាការម្រាមដៃស្អាតធ្វើឲ្យសន្លឹកឆ្នោតមិនបានការកើនឡើងរហូតដល់ជិត១០ភាគរយ។

នៅមុនថ្ងៃបោះឆ្នោតសកម្មជនគណបក្សសង្គ្រោះជាតិទាំងប្រាំរូបនេះ បានបង្ហោះរូបភាពលើកម្រាមចង្អុលដៃនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលជានិមិត្តរូបនៃការធ្វើពហិការមិនទៅបោះឆ្នោតថ្ងៃទី២៩ កក្កដា។

ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតអះអាងថា ការបង្ហោះសារអំពាវនាវ កុំអោយពលរដ្ឋចេញទៅបោះឆ្នោត តាមបណ្ដាញសង្គមហ្វេសប៊ុកគឺជា សិទ្ធិក្នុងការបញ្ចេញមតិរបស់ពលរដ្ឋប៉ុណ្ណោះ ហើយថា ការពិន័យជាប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដល់សកម្មជនគណបក្សសង្គ្រោះជាតិទាំងនេះកាន់តែបង្ហាញឲ្យឃើញពីការដឹកនាំដ៏ផ្តាច់ការនៃរបបលោក ហ៊ុន សែន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស