27 C
Phnom Penh

កម្ពស់ទឹកទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម នៅតែបន្តឡើងជិតដល់កម្រិតត្រូវប្រកាសអាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពស់ទឹកទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម នៅតែបន្តឡើងជិតដល់កម្រិតត្រូវប្រកាសអាសន្ន តាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមកាលពីថ្ងៃទី៨ ខែសីហាឲ្យដឹងថា កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមបានហក់ឡើងដែលមានកម្ពស់ជាង១៥ម៉ែត្រ ដែលជាកម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។

រហូតមកទល់ពេលនេះ អាជ្ញាធរខេត្តកំពង់ចាម កំពុងត្រៀមប្រើម៉ាស៊ីនបូមធំៗចំនួន២គ្រឿងដើម្បីបូមរំដោះទឹកចេញពីក្រុង ហើយបានបិទទ្វារទឹកសំខាន់ៗជុំវិញក្រុង។

របាយការណ៍របស់ករិយាល័យគ្រប់គ្រងគ្រោះមហន្តរាយប្រចាំខេត្តកំពង់ចាម ឲ្យដឹងថា កាលពីថ្ងៃទី៧ ខែសីហា កម្ពស់ទឹកទន្លេមេគង្គ បានហក់ឡើង ធ្វើឲ្យលិចឃុំចំនួន៤២ក្នុងចំណោមឃុំចំនួន ១០៩នៅក្នុងខេត្តកំពង់ចាម និងប៉ះទង្គិចដល់ពលរដ្ឋចំនួនជាងពីរម៉ឺនគ្រួសារ ក្នុងនោះបណ្តាលឲ្យមនុស្សស្លាប់ចំនួន៧នាក់។

ជាងនេះទៅទៀតទឹកជំនន់បានបំផ្លាញផលស្រូវរបស់ពលរដ្ឋចំនួនជាងបួនពាន់ហិចតា និងផលដំណាំជាច្រើនប្រភេទរាប់ពាន់ហិចតាផ្សេងទៀត។

របាយការណ៍ដដែលឲ្យដឹងទៀតថា អាជ្ញាធរបានជម្លៀសមនុស្សទៅកាន់ទីទួលមានសុវត្ថិភាពបានចំនួនជិតពីរពាន់នាក់ ហើយបានដាក់ពង្រាយកម្លាំងនគរបាលយាមកាម ការពារតាមដងផ្លូវជាប់មាត់ទន្លេក្នុងក្រុងកំពង់ចាម កុំឲ្យមានរថយន្តធំឆ្លងកាត់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស