37.6 C
Phnom Penh

គណបក្សសង្គ្រោះជាតិប្រកាសទាត់ការបោះឆ្នោតក្លែងក្លាយនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សសង្គ្រោះជាតិប្រកាសទាត់ការបោះឆ្នោតក្លែងក្លាយនៅកម្ពុជា គណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី៨ ខែសីហា ប្រកាសទាត់ចោលការបោះឆ្នោតនៅកម្ពុជា ហើយអំពាវនាវឲ្យប្រទេសដែលជាម្ចាស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស កោះប្រជុំជាបន្ទាន់ដើម្បីដោះស្រាយបញ្ហារំលោភបំពាននានាដែលកំពុងកើតមាននៅកម្ពុជា។

គណបក្សសង្រ្គោះជាតិបានប្រកាសមិនទទួលស្គាល់រដ្ឋាភិបាលឯកបក្សដែលលោកហ៊ុន សែននិងគណបក្សប្រជាជនកម្ពុជាចង់បង្កើតនៅថ្ងៃទី៥ខែកញ្ញាខាងមុខនេះឡើយ។

គណបក្សសង្រ្គោះជាតិបញ្ជាក់ថា ខ្លួនបានគាំទ្រយ៉ាងពេញទំហឹង ចំពោះការបញ្ជាក់ជំហររបស់ប្រទេសអង់គ្លេស អាលឺ្លម៉ង់ និង ប្រទេសផ្សេងៗទៀត ដែលប្រកាសមិនគាំទ្រការបោះឆ្នោតនៅកម្ពុជា ថា មិនមានភាពសេរី ត្រឹមត្រូវ ហើយអាចជឿជាក់បាន ក្នុងការផ្ដល់ភាពស្របច្បាប់ចំពោះលទ្ធផលបោះឆ្នោត និងបង្កើតរបបថ្មីដែលផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ។

គណបក្សសង្គ្រោះជាតិអះអាងថា ការផ្លាស់ប្ដូរប្រទេសកម្ពុជាតាមរយៈការបោះឆ្នោតខុសច្បាប់ នឹងនាំឲ្យមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ ហើយដែលទណ្ឌកម្មទាំងនេះនឹងមានផលប៉ះពាល់ជាខ្លាំងដល់ពលរដ្ឋខ្មែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស