40.6 C
Phnom Penh

សហភាពអឺរ៉ុបក្នុងទីក្រុងភ្នំពេញសាទរ ទិវាជនជាតិដើមភាគតិចអន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាពអឺរ៉ុបក្នុងទីក្រុងភ្នំពេញសាទរ ទិវាជនជាតិដើមភាគតិចអន្តរជាតិ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៩ ខែសីហា បានប្រកាសគាំទ្រចំពោះការចូលរួមរបស់ជនជាតិដើមភាគតិច និងសហគមន៍ដែលអាស្រ័យផលនៅលើអនុផលព្រៃឈើ។

សហភាពអឺរ៉ុបចូលរួមចំណែកជាមួយជនជាតិដើមភាគតិច ចំពោះការអភិរក្សអរិយធម៌ចម្រុះ វប្បធម៌ និងបេតិកភណ្ឌទាំងអស់របស់ជនជាតិ ដើមភាគតិច។

ជាងនេះទៅទៀត សហភាពអឺរ៉ុប បានផ្ដល់ថវិកាជាច្រើនលានអឺរ៉ូសម្រាប់ផ្គត់ផ្គង់ដល់តំបន់ទន្លេមេគង្គ ដើម្បីធ្វើឲ្យមានការអភិរក្សព្រៃឈើ និងការអាស្រ័យអនុផលព្រៃឈើ។

សហភាពអឺរ៉ុបលើកឡើងថា ការរួមបញ្ចូលចំណេះដឹងនិងទស្សនៈរបស់ក្រុមជនជាតិដើមភាគតិចទៅក្នុងកិច្ចការពារព្រៃឈើ មានសារៈសំខាន់ណាស់សម្រាប់ការប្រើប្រាស់ និងការអភិរក្សព្រៃឈើដោយចីរភាព។

ក្រុមអ្នកឃ្លាំមើលបញ្ហាព្រៃឈើអះអាងថា ការហិនហោចព្រៃឈើ និងធនធានធម្មជាតិរបស់កម្ពុជាដោយសារការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលហើយវាប៉ះទង្គិចខ្លាំងដល់ការរស់នៅសុខសាន្តរបស់ពលរដ្ឋជនជាតិដើមភាគតិច ជាពិសេសនៅតាមខេត្តមួយចំនួនជាប់ព្រំដែនថៃ និងវៀតណាមដូចជាខេត្តមណ្ឌល គិរីរតនៈគិរី ព្រះវិហារ និងខេត្តមួយចំនួនទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស