26 C
Phnom Penh

ខេត្តមួយចំនួនរបស់កម្ពុជាកំពុងប្រឈមនឹងការប៉ះទង្គិចដោយទឹកជំនន់ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខេត្តមួយចំនួនរបស់កម្ពុជាកំពុងប្រឈមនឹងការប៉ះទង្គិចដោយទឹកជំនន់ធ្ងន់ធ្ងរ ស្ថាប័នធន់ធានទឹករបស់កម្ពុជាកាលពីថ្ងៃទី៩ ខែសីហាឲ្យដឹងថា ស្ថានភាពទឹកទន្លេមេគង្គបានឡើងខ្ពស់ផុតពីកម្រិតប្រកាសអាសន្ន។

ក្រសួងធនធានទឹក និងឧតុនិយមឱ្យដឹងថា កម្ពស់ទឹកនៅខេត្តចំនួន៣ ដែលកម្ពស់ទឹកបានឡើងហួសពីកម្រិតប្រកាសអាសន្ននោះ រួមមាន ខេត្តស្ទឹងត្រែង កំពង់ចាម និងខេត្តកណ្តាល។

ជាងនេះទៅទៀត កម្ពស់ទឹកនៅខេត្តចំនួន៤ផ្សេងទៀត ក៏កំពុងឡើង ជិតដល់កម្រិតប្រកាសអាសន្នដែរ ដូចជានៅខេត្តក្រចេះ ទីក្រុងភ្នំពេញ ខេត្តព្រៃវែង និងខេត្តកណ្តាលជាដើម។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីដើមសប្តាហ៍នេះ បានព្យាករណ៍ថា កម្ពុជានឹងមានភ្លៀងធ្លាក់ ពីមធ្យម ទៅច្រើន នៅតាមតំបន់ខ្ពង់រាប ភាគឦសាន តំបន់ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ដែលបាននាំឲ្យទឹកទន្លេនៅតំបន់នោះឡើងបន្តិច។

ហើយប្រព័ន្ធសម្ពាធទាបផ្សេងទៀតដែលបាន អូសកាត់ទន្លេមេគង្គក្នុងប្រទេសថៃ និងឡាវកំពុងបង្កឲ្យមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

ប៉ុន្តែក្រសួងធនធានទឹក និងឧតុនិយមបានអះអាងថា បឹងទន្លេសាប របស់កម្ពុជាអាចមានលទ្ធភាពស្រូបយកទឹកជំនន់បានច្រើនបន្ថែម ទៀតដើម្បីបញ្ជៀសការជនលិចនៅតាមក្រុងនៃបណ្តាខេត្តជាប់ទន្លេមេគង្គ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស