35 C
Phnom Penh

ប្រទេសមួយចំនួននៅអាស៊ីនាំគ្នាទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេសមួយចំនួននៅអាស៊ីនាំគ្នា ទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ខណៈប្រទេសលោកសេរីនាំគ្នាត្រៀមដាក់ទណ្ឌកម្មដល់កម្ពុជា ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី៩ ខែសីហា បានអះអាងថា ប្រទេសចំនួន២ទៀត នៅក្នុងតំបន់អាស៊ានគឺប្រទេសហ្វីលីពីន និងប្រទេសថៃ បានផ្ញើសារអបអរសាទរការបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីវៀតណាម ឡាវ និងចិន បានបង្ហាញការគាំទ្រដល់ការបោះឆ្នោតនៅកម្ពុជារួចហើយនោះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី៨ សីហា ឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានផ្ញើលិខិតអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតនៅកម្ពុជាហើយថា ហ្វីលីពីន នៅតែប្ដេជ្ញាចិត្តធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងជាមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកម្រិតទ្វេភាគី នៅក្នុងតំបន់អាស៊ាន។

ចំណែកលិខិតរបស់ លោក ប្រាយុទ្ធ ច័ន្ទអូចា វិញក៏បានអបអរសាទរចំពោះជ័យជំនះដ៏លើសលប់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។

ជាងនេះទៅទៀត លោក ប្រាយុទ្ធ ច័ន្ទអូឆា អបអរសាទរចំពោះ លោក ហ៊ុន សែន និងសមត្ថកិច្ចរបស់កម្ពុជាទាំងអស់ ដែលបានរៀបចំការបោះឆ្នោតប្រកបដោយភាពជោគជ័យ។

ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតព្រមានថា ការប្រកាសគាំទ្រការបោះឆ្នោតនៅកម្ពុជាពីសំណាក់ក្រុមប្រទេសផ្តាច់ការនៅអាស៊ី ដូចជា ហ្វីលីពីន ថៃ ឡាវ វៀតណាម និងចិននោះ កាន់តែធ្វើឲ្យកម្ពុជាខាតបង់ធ្ងន់ធ្ងរទៅវិញទេ ខណៈសហភាពអឺរ៉ុប សហរដ្ឋអាមេរិក អូស្រ្តាលី និងបណ្តាប្រទេសមួយចំនួនដែលជាទីផ្សារលក់ផលិតផលកាត់ដេរដ៏ធំរបស់កម្ពុជា កំពុងត្រៀមខ្លួនក្នុងការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចដល់របបលោកហ៊ុន សែន ករណីសម្លាប់លទិ្ធប្រជាធិបតេយ្យរបស់ប្រទេសនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស