28 C
Phnom Penh

គណបក្សកាន់អំណាចរបស់ជប៉ុនអបអរលោកហ៊ុន សែនចំពោះលទ្ធផលបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សកាន់អំណាចរបស់ជប៉ុនអបអរលោកហ៊ុន សែនចំពោះលទ្ធផលបោះឆ្នោត អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរីដែលជាគណបក្សកាន់អំណាចនៃប្រទេសជប៉ុន បានផ្ញើលិខិតគាំទ្រ និងសាទរជ័យជំនះក្នុងការបោះឆ្នោតរបស់លោកហ៊ុន សែន ដែលកំពុងរងការរិះគន់ពីប្រទេសលោកសេរីថា ជាការបោះឆ្នោតក្លែងក្លាយ។

លោកToshihiro Nikai អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរីដែលជាគណបក្សកាន់អំណាចនៃប្រទេសជប៉ុនបញ្ជាក់ថា លោកសូមអបអរសាទរចំពោះជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតសកលកន្លងទៅថ្មីនេះ។

ប៉ុន្តែបញ្ជាក់ជំហររបស់មន្រ្តីជាន់ខ្ពស់គណបក្សកាន់អំណាចរបស់ជប៉ុន ផ្ទុយគ្នាទៅនឹងជំហររបស់លោកTaro Konoដែលអះអាងចំពោះមុខរដ្ឋមន្រ្តីការបរទេសកម្ពុជាលោកប្រាក់ សុខុនថា ការបោះឆ្នោតនៅកម្ពុជាបាននាំឲ្យជប៉ុនខកចិត្តយ៉ាងខ្លាំង។

រដ្ឋមន្រ្តីការបរទេសជប៉ុនរូបនេះបានជំរុញឱ្យរបបលោកហ៊ុន សែន បន្តពង្រឹងដំណើរការប្រជាធិបតេយ្យ តាមរយៈការបង្កើតបរិយាកាសជួបជជែកគ្នាជាមួយគណបក្សប្រឆាំងឡើងវិញ និងធានាការពារសិទ្ធិសេរីភាពដល់ពលរដ្ឋខ្មែរ។

ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតនៅតែមានជំនឿថា ជប៉ុននៅមិនទាន់បានប្រកាសទទួលស្គាល់ភាពស្របច្បាប់ របបលោកហ៊ុន សែន នៅឡើយទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស