28 C
Phnom Penh

អាមេរិកគ្រោងបញ្ជូនមន្រ្តីជាន់ខ្ពស់ទៅជំនួសតំណែងឯកអគ្គរដ្ឋទូតអាមេរិកលោក William Heidt

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាមេរិកគ្រោងបញ្ជូនមន្រ្តីជាន់ខ្ពស់ទៅជំនួសតំណែងឯកអគ្គរដ្ឋទូតអាមេរិកលោក William Heidt រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិកDonald Trumpគ្រោងផ្លាស់តួនាទីរបស់អគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅកម្ពុជា។

សេចក្តីថ្លែងការណ៍របស់សេតវិមាន ដែលចេញផ្សាយជាសាធារណៈ កាលពីថ្ងៃទី១០ ខែសីហាឲ្យដឹងថា ប្រធានាធិបតីអាមេរិក គ្រោងបញ្ជូនលោកPatrick Murphy ឧបការីរងរដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ទៅជំនួសលោកWilliam Heidt ដែលនឹងត្រូវចប់អាណត្តិនៅពេលឆាប់ៗខាងមុខនេះ។

លោកPatrick Murphyធ្លាប់ទៅទស្សនកិច្ចក្នុងប្រទេសកម្ពុជា កាលពីពាក់បណ្តាលខែ ធ្នូ ឆ្នាំ២០១៧ ក្រោយពីរបបលោក ហ៊ុន សែន ចាប់ខ្លួនមេដឹកនាំគណសង្គ្រោះជាតិលោកកឹម សុខា ហើយបានរំលាយគណបក្សសង្គ្រោះជាតិរួចមក។

មន្រ្តីជាន់ខ្ពស់របស់ក្រសួងការបរទេសអាមេរិករូបនេះ ក៏ធ្លាប់ចេញសេចក្តីថ្លែងការណ៍ទាមទារឲ្យរបបលោកហ៊ុន សែនស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ បញ្ឈប់រាល់ទំរង់នៃការធ្វើទុក្ខបុកម្នេញលើអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។

ទោះជាយ៉ាងណាក៏ដោយកាលបរិច្ឆេទពិតប្រាកដអំពីការបញ្ចប់បេសកកម្មផ្នែកការទូតរបស់លោកWilliam Heidtនៅមិន ទាន់បានកំណត់ពេលវេលាជាក់នៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស