31.4 C
Phnom Penh

គ.ជ.ប.ប្រកាសថា គណបក្សប្រជាជនកម្ពុជាទទួលជ័យជំនះភ្លូកទឹកភ្លូកដីពីការបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ.ជ.ប.ប្រកាសថា គណបក្សប្រជាជនកម្ពុជាទទួលជ័យជំនះភ្លូកទឹកភ្លូកដីពីការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កាលពីថ្ងៃទី១១ ខែសីហា បានប្រកាសលទ្ធផលឆ្នោតបណ្តោះអាសន្នថា គណបក្សប្រជាជនកម្ពុជា បានកើនសំឡេងគាំទ្របន្ថែមទៀត ស្របពេលសន្លឹកឆ្នោតមិនបានការបានធ្លាក់ចុះវិញ។

លទ្ធផលឆ្នោតបណ្តោះអាសន្ន ដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បង្ហាញនោះគឺគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងជិតប្រាំលានសម្លេង ដែលកើនលើស ពីការប្រកាសលទ្ធផលឆ្នោតបឋមជាង១ម៉ឺនសំឡេងបន្ថែមទៀត។

គណបក្សដែលឈរនៅលំដាប់លេខរៀងទីពីរ គឺគណបក្សហ៊្វុនស៊ិន ប៉ិច ដែលទទួលបានសំឡេងចំនួនជាងជិត៤សែនសម្លេង។

រីឯគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានឈរនៅលំដាប់លេខរៀងទី៣ដែលទទួលបានសំឡេងឆ្នោតចំនួនជាង៣សែនសម្លេង។

រីឯគណបក្សប្រជាធិបតេយ្យមូលដ្ឋានឈរលំដាប់លេខរៀងទី៦ ដែលទទួលបានសំឡេងជាង៧ម៉ឺនសម្លេង ហើយគណបក្សខ្មែររូបរួមជាតិរបស់លោកញ៉ឹក ប៊ុនឆៃ ឈរលំដាប់លេខ៥ហើយ គណបក្សឆន្ទៈខ្មែររបស់លោកគង់ មូនីកា កូនប្រុសលោកគង់ គាំ ឈរលំដាប់លេខរៀងទី៤ ។

គណបក្សក្រៅពីនេះបានសម្លេងគាំទ្របន្តិចបន្តួចប៉ុណ្ណោះ។

ក្រុមប្រទេសលោកសេរីជាច្រើនបាននាំគ្នាប្រកាស មិនទទួលស្គាល់ លទ្ធផលបោះឆ្នោត និងរដ្ឋាភិបាលថ្មីដែលបង្កើតឡើងដោយរបបលោកហ៊ុន សែន នេះឡើយ ហើយពួកគេចាត់ទុកថា ការបោះឆ្នោតនៅកម្ពុជាកន្លងមកជាការបោះឆ្នោតបែបបង្គ្រប់កិច្ចប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស