30 C
Phnom Penh

សាលាដំបូងរាជធានីភ្នំពេញកោះហៅមន្រ្តីអាដហុកម្នាក់ឲ្យទៅបំភ្លឺករណីស្រីមុំឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូងរាជធានីភ្នំពេញកោះហៅមន្រ្តីអាដហុកម្នាក់ឲ្យទៅបំភ្លឺករណីបណ្តឹងរបស់នាងខុម ចាន់តារាទីហៅស្រីមុំឡើងវិញ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅមន្រ្តីសិទ្ធិមនុស្សអាដហុកម្នាក់គឺលោកណៃ វ៉ង់ដាឲ្យចូលខ្លួននៅក្នុងសវនាការ ថ្ងៃទី២៧ ខែសីហាខាងមុខ ក្នុងសំណុំរឿងសមគំនិតសូកប៉ាន់សាក្សី។

លោកស៊ឹង សែនករុណា អ្នកនាំពាក្យសមាគអាដហុកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមរបស់លោកបានទទួលដីកានេះហើយ។

មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូប គឺលោក នី សុខា លោក ណៃ វ៉ង់ដា លោកយី សុខសាន្ត និងអ្នកស្រី លឹម មុន្នី ព្រមទាំងអតីតបុគ្គលិកនៃអង្គការនេះ គឺលោក នី ចរិយា ត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់ពីបទសមគំនិត និងសូកប៉ាន់សាក្សី ក្នុងករណីចោទប្រកាន់អំពីស្នេហាត្រីកោណរបស់លោកកឹម សុខា និង អ្នកនាងខុម ចាន់តារាទីហៅស្រីមុំ កាលពីខែមេសា ឆ្នាំ២០១៦។

តុលាការបានឃុំខ្លួនក្រុមបុគ្គលិករបស់សមាគមអាដហុកទាំងនេះ ដោយគ្មានការជំនុំជម្រះក្តី។

ពួកគេត្រូវបានដោះលែងជាបណ្ណោះអាសន្នវិញនៅថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០១៧។

ក្រុមសិទ្ធិមនុស្សជាតិនិងអន្តរជាតិ កន្លងមកបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ប្រឆាំងទៅនឹងការធ្វើទុក្ខបុកម្នេញក្រុមមន្រ្តីអាដហុកទាំងនេះ ហើយចាត់ទុកថា ទង្វើរបស់រដ្ឋាភិបាលជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាហេតុផលនយោបាយមួយដើម្បីរំលាយក្រុមអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស