28 C
Phnom Penh

លោកPatrick Murphyជាបេក្ខជនអគ្គរដ្ឋទូតដ៏ល្អមកកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាអះអាងថា លោកPatrick Murphyជាបេក្ខជនអគ្គរដ្ឋទូតដ៏ល្អមកកម្ពុជា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក William A. Heidt ដែលជិតបញ្ចប់អាណត្តិការងាររយៈពេល៣ឆ្នាំរបស់លោកនោះ បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល លោកប្រធានាធិបតីដូណាល់ ត្រាំ កាលពីថ្ងៃទី១០ ខែសីហា ក្នុងការតែង តាំងPatrick Murphy ជាឯកអគ្គរដ្ឋទូតថ្មី នៅកម្ពុជា។

Facebook របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៣ ខែសីហា បានដកស្រង់សម្តីលោក William Heidt ចុះផ្សាយថា លោក Patrick មានប្រវត្តិលេចធ្លោនៅក្នុងការងារ ស្គាល់តំបន់អាស៊ី អាគ្នេយ៍ ច្បាស់លាស់ ហើយយល់ដឹងអំពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះយ៉ាងប្រសើរថែមទៀត។

ការតែងតាំងលោក Patrick Murphy នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកដើម្បីអនុម័ត លើការតែងតាំងនោះ។

លោក Patrick Murphy បច្ចុប្បន្នគឺជាឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍។

លោកPatrick Murphyធ្លាប់ទៅទស្សនកិច្ចក្នុងប្រទេសកម្ពុជា កាលពីពាក់បណ្តាលខែធ្នូ ឆ្នាំ២០១៧ ក្រោយពីរបបលោកហ៊ុន សែនចាប់ខ្លួនមេដឹកនាំគណសង្គ្រោះជាតិលោកកឹម សុខា ហើយបានរំលាយគណបក្សសង្គ្រោះជាតិរួចមក។

មន្រ្តីជាន់ខ្ពស់របស់ក្រសួងការបរទេសអាមេរិករូបនេះក៏ធ្លាប់ចេញសេចក្តីថ្លែងការណ៍ទាមទារឲ្យរបបលោកហ៊ុន សែនស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ បញ្ឈប់រាល់ទំរង់នៃការធ្វើទុក្ខបុកម្នេញមកលើអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស