26 C
Phnom Penh

គណបក្សតូចតាចមួយចំនួនទាមទារឲ្យបោះឆ្នោតឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សតូចតាចមួយចំនួនទាមទារឲ្យបោះឆ្នោតឡើងវិញ គណបក្សដែលទទួលបានសំឡេងឆ្នោតតិចមួយចំនួន ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយបានប្តឹងទាមទារឲ្យមានការរៀបចំបោះឆ្នោតឡើងវិញ។

លោកស៊ិន សុភាពប្រធានគណបក្សរស្មីខេមរា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គណបក្សរបស់មិនទទួលស្គាល់លទ្ធផលឆ្នោតកាលពីថ្ងៃទី ២៩ ខែកក្កដានោះឡើយ ដោយសារ ការបោះឆ្នោតនេះធ្វើឡើងមិនត្រឹមត្រូវ និងមិនយុតិ្តធម៌។

គណបក្សគណបក្សរស្មីខេរា ទទួលសម្លេងឆ្នោតបានតែជាង៤ពាន់សំឡេងប៉ុណ្ណោះ ហើយបានដាក់ពាក្យប្តឹងទៅ គ.ជ.ប. កាលពីថ្ងៃទី១៣ ដើម្បីទាមទារឲ្យបោះឆ្នោតឡើងវិញ។

ចំណែកគណបក្សខ្មែរឈប់ក្រវិញក៏បានប្រកាសមិនទទួល ស្គាល់លទ្ធផលបោះឆ្នោតបណ្តោះអាសន្ននេះជាដាច់ខាត ហើយក៏ស្នើសុំឲ្យមានការបោះឆ្នោតឡើងវិញដែរ ដោយសារគណបក្សនេះទទួលបានសំឡេងឆ្នោតតែជាង៥ម៉ឺនសំឡេងប៉ុណ្ណោះ។

ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតអះអាងថា ការទាមទារឲ្យបោះឆ្នោតឡើងវិញរបស់គណបក្សតូចៗនេះគឺជារឿងអត់ប្រយោជន៍ និងគ្រាន់តែចង់បានភាពល្បីល្បាញប៉ុណ្ណោះ។

ពួកគេនិយាយថា គណបក្សតូចតាចទាំងនេះក៏មានចំណែកក្នុងការសមគំនិតបំផ្លាញដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដែរ ដោយសារគណបក្សទាំងនេះបានចូលរួមការបោះឆ្នោត ក្លែងក្លាយដែលប្រតិដ្ឋឡើងដោយលោកហ៊ុន សែននោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស