33 C
Phnom Penh

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិទាមទារឲ្យទម្លាក់បទចោទលើ អ្នកស្រីទេព វន្នី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិទាមទារឲ្យទម្លាក់បទចោទលើ អ្នកស្រីទេព វន្នី អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watchជំរុញឲ្យតុលាការនៃរបបលោកហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់អ្នកស្រីទេព វន្នី ហើយដោះលែងអ្នកស្រីឲ្យមានសេរីភាព ដើម្បីបានជួបជុំក្រុមគ្រួសារឡើងវិញ។

លោក Phil Robertson នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watch កាលពីថ្ងៃទី១៤ ខែសីហា បានអះអាងតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការឃុំខ្លួនអ្នកស្រីទេព វន្នីសកម្មជនដីធ្លីតំបន់បឹងកក់ ជាករណីនយោបាយទាំងស្រុង។

លោកបន្តថា អាជ្ញាធរបានប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ទាំងបំពានដើម្បីវាយប្រហារ និងចាប់ខ្លួនសកម្មជនការពារសិទ្ធិដីធ្លីដាក់ពន្ធនាគារក្នុងគោលបំណងបញ្ឈប់សកម្មភាពតវ៉ារបស់សកម្មជនតំបន់បឹងកក់។

អ្នកស្រី ទេព វន្នីត្រូវបានតុលាការនៃរបបលោក ហ៊ុន សែនកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំកន្លះ និងពិន័យជាប្រាក់ចំនួន១៤លានរៀល ពីបទប្រើអំពើហិង្សាលើសន្តិសុខសាលាខណ្ឌដូនពេញ នៅក្បែរផ្ទះលោកហ៊ុន សែន កាលពីឆ្នាំ២០១៣កន្លងទៅ។

រហូតមកទល់ពេលនេះ សកម្មជនបឹងកក់អ្នកស្រី ទេព វន្នីបានជាប់ពន្ធនាគារអស់រយៈពេល២ឆ្នាំហើយ គិតត្រឹមថ្ងៃទី១៥សីហា។

អង្គការសិទ្ធិមនុស្សអន្តរជាតិមួយនេះអះអាងថា ការចោទប្រកាន់របស់សមត្ថកិច្ចក្រុងភ្នំពេញធ្វើឡើងដោយគ្មានមូលដ្ឋាន និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស