កូនស្រីច្បងរបស់លោកកឹម សុខា និងលោកហុង លីម នឹងជួបរដ្ឋមន្រ្តីការបរទេសអូស្រ្តាលីអំពីវិបត្តិនយោបាយនៅកម្ពុជា លោក ហុង លីមតំណាងរាស្រ្តអូស្រ្តាលីពីខាងគណបក្សពលករប្រចាំរដ្ឋVictoriaនិងកូនស្រីច្បងរបស់លោកកឹម សុខាគឺកញ្ញាកឹម មនោវិទ្យានឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី អ្នកស្រីJulie Bishopនៅថ្ងៃទី១៥ ខែសីហាក្នុងទីក្រុងCanberraប្រទេសអូស្ត្រាលី។
អ្នកទាំងពីរបានចាត់ទុកការបោះឆ្នោតនៅកម្ពុជាថា ជាការ បោះឆ្នោតដោយអាម៉ាសជាទីបំផុត ហើយថា ជោគវាសនានៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជាស្ថិតក្នុងកណ្តាប់ដៃរបស់សហគមន៍អន្តរជាតិ ហើយថា ដើម្បីឲ្យស្ថានការណ៍នយោបាយនៅកម្ពុជាមានការប្រែប្រួលគឺមានតែការដាក់ទណ្ឌកម្មបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ។
ជាងនេះទៅទៀតពួកគេបានចាត់ទុកប្រទេសអូស្រ្តាលី ថា ជាទីជម្រកដ៏សុខសាន្តរបស់ក្រុមMafiaនិងជនពុករលួយលំដាប់កំពូលៗនៃរបបលោក ហ៊ុន សែន។
អ្នកស្រីJulie Bishopកាលពីថ្ងៃទី៣០ខែកក្កដាបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអូស្រ្តាលីថា ដំណើរការបោះឆ្នោតមួយដែលធ្វើឡើងស្របពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយមេដឹកនាំគណបក្សនេះត្រូវបានឃុំខ្លួនក្នុងពន្ធនាគារនោះគឺជាការបោះជំហានថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលមានវ័យជាង២៥ឆ្នាំទៅហើយ។
អ្នកស្រីបន្តថា ក្នុងនាមជាមិត្ដយូរអង្វែងរបស់កម្ពុជា អូស្ដ្រាលី នឹង បន្ដជំរុញឲ្យរបបលោកហ៊ុន សែនបើកចំហ