33 C
Phnom Penh

ក្រុមប្រឹក្សាក្រុង Lowell គាំទ្រសេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យ នៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សាក្រុង Lowell គាំទ្រសេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យ នៅកម្ពុជា សមាជិកក្រុមប្រឹក្សា និងជាអភិបាលរងក្រុងឡូវែល លោក នួន វាសនា អះអាងថា ក្រុមប្រឹក្សាក្រុងឡូវែលបានគាំទ្រសេចក្ដីព្រាងច្បាប់លេខ H.R.5754 ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោកបន្តថា ក្រុមរបស់លោកនឹងបន្តស្វែងរកការគាំទ្រពីសមាជិកព្រឹទ្ធសភាអាមេរិកាំង ពីររូបនៃរដ្ឋ Massachusetts គឺលោកស្រី Elizabeth Warren និងលោក Edward Markey ដើម្បីជំរុញឲ្យអ្នកទាំងពីរគាំទ្រការអនុម័តសេចក្ដីព្រាងច្បាប់នេះនៅព្រឹទ្ធសភា។

រដ្ឋសភាសហរដ្ឋអាមេរិកអនុម័តសេចក្តីព្រាងច្បាប់មួយនេះ កាលពីថ្ងៃទី ២៦ ខែ កក្កដា ដើម្បីដាក់ទណ្ឌកម្មលើរបបលោកហ៊ុន សែន។

ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិកលោក Ed Royce បានជំរុញឲ្យប្រធានាធិបតីអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការ មន្រ្តីជាន់ខ្ពស់នៃរបបរបស់លោក ហ៊ុន សែន ព្រមទាំងលោកហ៊ុន សែនផ្ទាល់និងក្រុមគ្រួសាររបស់លោកមួយចំនួនថែមទៀត ដោយសារពួកគេបានចូលរួមក្នុងការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។

បុគ្គលទាំង១៧រូបនោះ រួមមានលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត លោកស្រី ហ៊ុន ម៉ាណា លោក សុខ ពុទិ្ធវុធ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងមន្ត្រីស្និទ្ធនឹងលោកហ៊ុន សែនជាច្រើនទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស