36 C
Phnom Penh

ក្រុមគណបក្សប្រឆាំងថ្កោលទោសលោកគង់ វិបុល នៅតុលាការអូស្រ្តាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមគណបក្សប្រឆាំងកំពុងស្វែងរកការថ្កោលទោសលោកប្រធាននាយកដ្ឋានពន្ធដារ លោកគង់ វិបុល នៅតុលាការអូស្រ្តាលី អនុប្រធានគណបក្សសង្រ្គោះជាតិ អ្នកស្រី មូរ សុខហួរ អំពាវនាវដល់ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងនៅតាមបណ្តាប្រទេសផ្សេងៗ ទៀតនាំគ្នាចូលចុះហត្ថលេខាលើញត្តិមួយដែលស្នើទៅរដ្ឋាភិបាលអូស្រ្តាលីបើកការស៊ើបអង្កេតករណីលាងលុយទុច្ចរិតរបស់លោក គង់ វិបុល ក្នុងប្រទេសអូស្រា្តលី។

អ្នកស្រី មូរ សុខហួរ បានសរសេរនៅលើហ្វេសប៊ុករបស់អ្នកស្រីកាលពីថ្ងៃពុធថា សូមពលរដ្ឋខ្មែរទាំងអស់នាំគ្នាចុះហត្ថលេខាលើញត្តិតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីជំរុញឲ្យរដ្ឋាភិបាលអូស្រ្តាលីធ្វើការស៊ើបអង្កេតករណីលោកគង់ វិបុល អគ្គនាយកពន្ធដារដែលមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនលាងលុយទុច្ចរិត។

អ្នកស្រីបញ្ជាក់ថា មានភស្តុតាងជាច្រើនដែលរកឃើញថា លោក គង់ វិបុលពិតជាបានរកស៊ីខុសច្បាប់ ឬលាងលុយទុច្ចរិតពីកម្ពុជា ទៅកាន់ប្រទេសអូស្រ្តាលី។

អ្នកស្រីបញ្ជាក់ថា ការចូលរួមចុះហត្ថលេខារបស់ពលរដ្ឋខ្មែរលើញត្តិនេះនឹងជំរុញឲ្យរដ្ឋាភិបាលអូស្រ្តាលី ឬស្ថាប័នជំនាញនៃប្រទេសនេះបើកការស្រាវជ្រាវលើសំណុំរឿងលោកគង់ វិបុល។

កាលពីខែកក្កដា ទូរទស្សន៍ Aljazeera បានរកឃើញថា លោក គង់ វិបុល ដែលមានប្រាក់ខែតែជាងមួយពាន់ដុល្លារនោះ មានក្រុមហ៊ុនមួយចំនួនក្នុងទីក្រុងMelbourneប្រទេសអូស្ត្រាលី ក្នុងតម្លៃរាប់លានដុល្លារអូស្រ្តាលី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស