33 C
Phnom Penh

ក្រុមគណបក្សប្រឆាំងជឿថា អូស្ត្រាលីនឹងដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន ដែលបានសម្លាប់លទ្ធិប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមគណបក្សប្រឆាំងជឿថា អូស្ត្រាលីនឹងដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន ដែលបានសម្លាប់លទ្ធិប្រជាធិបតេយ្យ ក្រោយជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអូស្រ្តាលីលោកស្រី Julia Bishop កាលពីថ្ងៃទី១៥ ខែសីហា កូនស្រីរបស់លោក កឹម សុខា គឺកញ្ញាកឹម មនោវិទ្យាបានប្រកាសជាសាធារណៈថា លោកស្រី Julia Bishop អាចនឹងប្រើវិធានក្តៅលើរបបលោកហ៊ុន សែន តាមរយៈការដាក់ទណ្ឌកម្ម បិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់នៃរបបលោកហ៊ុន សែននិងក្រុមគ្រួសារ ដើម្បីឲ្យរបបមួយនេះស្តារលទិ្ធប្រជាធិបតេយ្យឡើងវិញ។

កន្លងមកលោកស្រី Julie Bishop ធ្លាប់សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលអូស្រ្តាលីចាត់ទុកថា ជាការបោះឆ្នោតមិនសេរី និង មិនយុត្តិធម៌ ដោយសារការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារ ការរំលាយគណបក្សសង្គ្រោះជាតិ និងការហាមមន្រ្តីរបស់គណបក្សនេះចំនួន១១៨រូប មិនឲ្យធ្វើនយោបាយជាច្រើនឆ្នាំថែមទៀត។

លោកស្រីអះអាងថា អូស្រ្តាលីមានជម្រើសច្រើន ដែលកំពុងពិចារណា ដើម្បីតបតទៅនឹងស្ថានការណ៍នៅកម្ពុជា ហើយនឹងពិគ្រោះគ្នា ជាមួយប្រទេសជាមិត្ត ដើម្បីស្វែងរកវិធានការដ៏មានប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងការរំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យនៅកម្ពុជានេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស