34 C
Phnom Penh

អាមេរិកបង្កើនការរឹតត្បិតទិដ្ឋាការលើបុគ្គលទាំងឡាយដែលចូលរួម សម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាមេរិកបង្កើនការរឹតត្បិតទិដ្ឋាការលើបុគ្គលទាំងឡាយដែលចូលរួម សម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្កើនការបិទទិដ្ឋាការលើ ជនទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងការបំផ្លាញការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រីHeather Nauertប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងការបរទេសអាមេរិកសម្រេចបង្កើនការរឹតត្បិតទិដ្ឋាការចំពោះមន្ត្រីជាន់ខ្ពស់នៃរបបលោកហ៊ុន សែនថែមទៀត។

លោកស្រីបន្តថា វិធានការថ្មីនេះ ធ្វើឡើងចំពោះបុគ្គលទាំងក្នុងនិងក្រៅជួររដ្ឋាភិបាលកម្ពុជា ដែលបានធ្វើសកម្មភាពលេចធ្លោជាងគេក្នុងការបំផ្លាញប្រជាធិបតេយ្យនៅមុនការបោះឆ្នោតក្លែងក្លាយ កាលពីថ្ងៃទី២៩ ខែកក្កដា។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិករូបនេះអះអាងថា ក្នុងករណីជាក់ស្តែង សមាជិកក្រុមគ្រួសារ និងសាច់ញាតិរបស់ក្រុមបុគ្គលទាំងនោះក៏នឹងត្រូវទទួលរងនូវការរឹតត្បិតទិដ្ឋាការនេះដែរ។

កាលពីថ្ងៃទី ១២ ខែមិថុនា ការិយាល័យកិច្ចការសាធារណៈនៃនាយកដ្ឋានរតនាគាររបស់សហរដ្ឋអាមេរិកបានដាក់បញ្ចូលលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃកងអង្គរក្សរបស់លោក ហ៊ុន សែនទៅក្នុងបញ្ជីខ្មៅនៃបុគ្គលដែលត្រូវរងទណ្ឌកម្មបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិ ដោយសារមន្រ្តីយោធាជាន់ខ្ពស់រូបនេះបានរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស