សហរដ្ឋអាមរិកគ្រោងបញ្ជូនពលរដ្ឋខ្មែរចំនួន៣០នាក់បន្ថែមទៀត ទៅកម្ពុជានៅចុងខែសីហានេះ អាជ្ញាធរសហរដ្ឋអាមេរិកនឹងបញ្ជូនពលរដ្ឋខ្មែរដែលធ្លាប់មានទោស ចំនួន៣០នាក់បន្ថែមទៀតទៅកាន់ប្រទសកម្ពុជា នៅថ្ងៃទី២២ខែសីហាខាងមុខ។
ក្រុមសង្គមស៊ីវិល និងសមត្ថកិច្ចកម្ពុជាឲ្យដឹងថា ពលរដ្ឋខ្មែរដែលត្រឡប់មកកម្ពុជានោះតែងរងទុក្ខវេទនាពីការបែកបាក់ ក្រុមគ្រួសារ។
ម្យ៉ាងទៀតពួកគេខ្វះចំណេះដឹងផ្នែកភាសាខ្មែរ ដែលធ្វើ ឲ្យពួកគេមានការលំបាកក្នុងការធ្វើសមាហរណកម្ម សម្របខ្លួនចូលទៅក្នុងសង្គមខ្មែរ។
ទោះជាយ៉ាណាក៏ដោយ ការនិរទេសពលរដ្្ឋខ្មែរដែលរំលោភច្បាប់អាមេរិកទៅកម្ពុជាវិញនេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខានៅឆ្នាំ២០០២។
រហូតមកដល់ពេលនេះ យ៉ាងហោចណាស់មានពលរដ្ឋខ្មែរចំនួនជាង ៦រយនាក់ហើយត្រូវបានអាជ្ញាធរអាមរិកបញ្ជូនមកដល់កម្ពុជាវិញ។
កាលពីខែកញ្ញាឆ្នាំ២០១៧ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្អាកផ្តល់ទិដ្ឋាការដល់មន្ត្រីរដ្ឋាភិបាលនៃប្រទេសចំនួនបួន ដែលមិនព្រមសហការទទួលយកពលរដ្ឋរបស់ខ្លួនត្រឡប់ទៅប្រទេសកំណើតវិញក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ៕