29 C
Phnom Penh

41030

Latest

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល សច្ចា​វាយបក​ទៅ​លើ​អ៊ីរ៉ង់​វិញ​ដើម្បី​ការពារ​ខ្លួន ស្រប​ពេល​អាមេរិក​និង​បស្ចិម​ប្រទេស​ឱ្យ​បន្ត​អត់ធ្មត់​ក្ដី

នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីស្រាអែល Benjamin Netanyahu សច្ចា​ថា​នឹង​ត្រូវតែ​វាយ​សងសឹក​លើ​អ៊ីរ៉ង់ វិញ ដែល​ថា​ជា​ការ​វាយ​ការពារ​ខ្លួន។ លោក Netanyahu បាន​បញ្ជាក់​ថា បើ​ទោះ​ក្រុម​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល មាន​ទាំង​សហរដ្ឋ​អាមេរិក និង​ក្រុម​បស្ចិម​ប្រទេស​មួយ​ចំនួន​បញ្ចុះបញ្ចូល​ឱ្យ​អ៊ីស្រាអែល បន្ត​អត់ធ្មត់​ក៏ដោយ ក៏​វាយបក​វិញ​របស់​អ៊ីស្រាអែល ត្រូវតែ​ធ្វើ ប៉ុន្តែ​មេដឹកនាំ​អ៊ីស្រាអែល​រូប​នេះ​មិន​បាន​បញ្ជាក់​ពេលវេលា​នៃ​ការ​វាយបក​វិញ​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ នៅ​ពេល​ណា ហើយ​វាយប្រហារ​ដោយ​ប្រើ​អាវុធ​អ្វី​ខ្លះ​នោះ​ទេ។ សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​ក្រុម​ប្រទេស​ឧស្សាហកម្ម G-7 ស្នើ​ឱ្យ​អ៊ីស្រាអែល កុំ​វាយ​សងសឹក​អ៊ីរ៉ង់ អី ពីព្រោះ​វា​នឹង​នាំ​ទៅ​រក​សង្គ្រាម​ដ៏​ធំធេង​រវាង​ប្រទេស​ទាំង​ពីរ...